មេ​ធំ Barca បញ្ឈឺ​ត្រង់​ថាៗ​កីឡាករ​របស់​ខ្លួន​រូប​នេះ​ដើរ​ហួស​កម្រិត​របស់ Neymar ហើយ

ប្រធាន​ក្លឹប​ Barcelona លោក Josep Maria Bartomeu បាន​បង្ហាញ​ត្រង់ៗ​ថា​កីឡាករ Ousmane Dembele សព្វថ្ងៃ​កំពុង​មាន​កម្រិត​លេង​ល្អ​ប្រសើរ​ជាង Neymar ហើយ​ក៏​បាន​ជជែក​នូវ​រឿងរ៉ាវ​ចង់​បន្ត​កុងត្រា​ថ្មី​ដើម្បី​ចង​ជើង Ivan Rakitic ទៀត​ផង។

កន្លង​ទៅ​និយាយ​ឆ្លើយឆ្លង​ជាមួយ TVE លោក Bartomeu ប្រាប់​ថា៖ “កម្រិត​លេង​របស់ Dembele ពេល​នេះ​គឺ​ល្អ​ប្រសើរ​ខ្ពស់​ជាង Neymar ពោល​គឺ​គេ​ធ្វើ​បាន​ល្អ​ជាង Neymar ច្រើន​ខ្លាំង​ណាស់”។

បញ្ជាក់​ជុំវិញ​រឿងរ៉ាវ​ Rakitic៖ “Rakitic គឺ​ពិត​ជា​សំខាន់​សម្រាប់​យើង ដោយ​យើង​ធ្លាប់​ប្រាប់​គាត់​ពី​ការ​ចង់​ពង្រឹង​កុងត្រា​ថ្មី ប៉ុន្តែ​ពេល​នេះ​យើង​ត្រូវ​មាន​ការ​ពន្យារ​ពេល​ខ្លះ​ដោយ​ផ្អែក​ទៅ​តាម​ហេតុផល​នៃ​បញ្ហា​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្លឹប”។

បញ្ជាក់​ថា Barcelona នឹង​ត្រូវ​ប៉ះ​គ្នា​ជាមួយ Manchester United នា​ជើង​ទី ២ ក្នុង​រាត្រី​នេះ​វេលា​ម៉ោង ០២:០០ នាទី​រំលង​អាធ្រាត្រ បន្ទាប់​ពី​យក​ឈ្នះ​បាន ១-០ កាល​ពី​ជើង​ទី ១ ក្នុង​ទឹក​ដី Old Trafford។

ប្រភព:Calciomercato