ម៉្យាងដែរ! កីឡាករម្នាក់ អបអរគ្រាប់បាល់របស់ខ្លួន ដោយលុតជង្គង់សុំមិត្តស្រីខ្លួនរៀបការ

ការអបអរក្រោយពេលការរកគ្រាប់បាល់ ជាអ្វីដែលកីឡាករភាគច្រើនធ្វើ ហើយទទួលបានប្រជាប្រិយភាព ដោយអ្នកគាំទ្រខ្លះរៀនធ្វើតាមផងដែរ តួរយ៉ាងដូចជា ខ្សែបម្រើ Dele Alli ដែលបានប្រើស្ទាយពត់ម្រាមដៃជារង្វង់ដាក់នៅលើភ្នែកជាដើម។

ប៉ុន្ដែនៅក្នុងការប្រកួតមួយនៅរុស្ស៊ី មានការអបអរមួយដែលប្លែក មិនធ្លាប់មានពីមុនមកនោះទេ។ កីឡាករមួយរូបនៅប្រទេសរុស្ស៊ី បានសំរេចចិត្តអបអរគ្រាប់បាល់របស់ខ្លួន ដោយរត់ពីទីលានប្រកួត ទាញយកបាច់ផ្កា ព្រមទាំងចិញ្ចៀន លុតជង្គង់មុខមិត្តស្រីរបស់ខ្លួន ដើម្បីសុំរៀបការ។

គ្រាប់បាល់ដែលរកបាននោះ គឺនៅក្នុងការប្រកួតជ័យជំនះរបស់ក្រុម Torpedo Miass ដែលបានយកឈ្នះក្រុម Uralets ក្នុងលទ្ធផល ៦-២ ហើយគ្រាប់បាល់ដែលបង្កភាពភ្ញាក់ផ្អើលនោះ គឺរកបានដោយកីឡាករ Alexander Belov៕

ប្រភព៖ SportBible