ម្ចាស់ក្រុមហ៊ុន LV មានគំរោង ចង់នាំយកលោក Pep & Messi ជួយក្លឹបមួយនៅ Serie A

ម្ចាស់ក្រុមហ៊ុនសំលៀកបំពាក់ល្បីឈ្មោះ Louis Vuitton លោក Bernard Arnault មានគំរោងធំមួយជាមួយនឹងក្លឹប AC Milan ដោយលោកនឹងព្បាយាមក្នុងការនាំយក គ្រូបង្វឹក Pep Guardiola និង តារាឆ្នើម Lionel Messi មកចូលរួម។

មានរឿងភ្ញាក់ផ្អើលជាច្រើន តែងតែកើតមានឡើងនៅក្នុងពិភពបាល់ទាត់ ហើយលុយគឺជាផ្នែកមួយដ៏សំខាន់ ដើម្បីធ្វើឲ្យរឿងភ្ញាក់ផ្អើលផងដែរ។

បើតាមការចុះផ្សាយរបស់កាសែតអ៊ីតាលី La Repubblica បានឲ្យដឹងពីរឿងមួយចំនួនពាក់ព័ន្ធនឹងក្លឹប AC Milan ដោយក្លឹបដែលបាត់បង់ប្រជាប្រិយភាពអស់រយៈពេល១ទសវត្សរ៍ កំពុងព្យាយាមស្ដារកេរ្ដិ៍ពួកគេមកវិញសារជាថ្មី។

ម្ចាស់ក្រុមហ៊ុន Louis Vuitton បានបង្ហាញចំណាប់អារម្មណ៍ចង់ទិញ Milan ហើយនៅពេលដែលអាចក្ដោបក្ដាប់ក្លឹបដែលធ្លាប់តែល្បីល្បាញមួយនេះ ជារបស់ខ្លួន លោក Arnault ចង់នាំយកគ្រូបង្វឹកឆ្នើម Guardiola មកដឹកនាំក្រុម ក៏ដូចជាខ្សែប្រយុទ្ធឆ្នើម Messi មកចូលរួមលេងផងដែរ។

សំរាប់ពេលបច្ចុប្បន្ន ជំហានដំបូងដែលម្ចាស់ក្រុមហ៊ុន LV ត្រូវធ្វើគឺទិញក្លឹប អ៊ីតាលីនេះសិន ហើយ Kylian Mbappe និងលោក Jurgen Klopp អាចជាជម្រើសបន្ទាប់ បើគំរោងនាំយកលោក Pep និង ប្រធានក្រុម Barcelona មិនបានជោគជ័យ៕

ប្រភព៖ Be Soccer

អានអត្ថបទបន្ទាប់៖ ជម្រើសជាតិវេលស៍ ហាមប្រាម Gareth Bale រឿងមួយ មុនប្រកួត Euro 2020

ប្រធានសហព័ន្ធបាល់ទាត់វេលស៍ លោក Jonathan Ford បាននិយាយថា កីឡាករក្រុមជម្រើសជាតិរបស់លោក ត្រូវបានហាមប្រាមពីការលេងវាយកូនហ្គោល កំឡុងពេលត្រៀមប្រកួត Euro 2020 នៅឆ្នាំក្រោយ។

លោក Ford បាននិយាយថា៖ “អ្នកមិនអាចស្ថិតនៅក្នុងស្ថានភាព ដែលកីឡាករប្រថុយសុខភាពពួកគេ ដើម្បីលេងវាយកូនហ្គោលនោះទេ។ ខ្ញុំពេញចិត្តកីឡាករមួយចំនួន ដែលមើលឃើញខុសប្លែកពីនេះ។ អ្នកមិនអាចហ្វឹកហាត់ពេញមួយថ្ងៃបាននោះទេ ដូច្នេះត្រូវតែមានការកំសាន្ដខ្លះសំរាប់ពួកគេ។ ប៉ុន្ដែអ្នកត្រូវតែប្រយ័ត្ន។”

សំរាប់ការសំរេចចិត្តធ្វើបែបនេះ ក៏មានការលូកដៃរបស់គ្រូបង្វឹកជម្រើសជាតិវេលស៍ Ryan Giggs ផងដែរ។ លោក Ford បានបន្ថែមថា៖ “Ryan គឺបានបញ្ជាក់យ៉ាងច្បាស់ថា ពេលនៅជំរុំហ្វឹកហាត់ការផ្ដោតអារម្មណ៍របស់យើង គឺនៅលើតែបាល់ទាត់ប៉ុណ្ណោះ។”

សំរាប់ការហាមប្រាមនេះ ហាក់ខុសប្លែកពីអ្វីដែលក្លឹប Real Madrid បានធ្វើជាមួយ Gareth Bale។ ក្លឹបយក្សអេស្ប៉ាញពុំដែលហាម កីឡាកររូបនេះ សំរាប់អ្វីដែលរូបគេស្រលាញ់ឡើយ បើទោះបីជា ការពិនិត្យសុខភាពមើលឃើញថា ការវាយកូនហ្គោលអាចប៉ះពាល់ដល់ អាជីពបាល់ទាត់របស់គេក្ដី។

Bale មានបញ្ហារបួស ចាប់តាំងពីចូលរួមជាមួយនឹង Real Madrid ហើយបានរងការរិះគន់ ពីការស្រលាញ់ការវាយកូនហ្គោល ហើយក្រោយជួយក្រុមវេលស៍ឆ្លងទៅវគ្គចុងក្រោយ រូបគេបានលើកទង់ជាតិរបស់ខ្លួន ជាមួយនឹងពាក្យស្លោក «វេលស៍ . ហ្គោល . ម៉ាឌ្រីដ រាប់តាមលេខរៀង។» ដែលគេចង់បានន័យថា ការលេងវាយកូនហ្គោល សំខាន់ជាង Real Madrid៕

ប្រភព៖ SPORT