ម្ចាស់​អាវ​លេខ ៧ ​ក្រុម​បាល់ទាត់​នារី​កូរ៉េ​ខាង​ត្បូង ​មិន​ត្រឹម​តែ​លេង​ល្អ សម្រស់​កាន់​តែ​អស្ចារ្យ​ថែម​ទៀត

Lee Min-a ជា​កីឡាការនី​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​កូរ៉េ​ខាង​ត្បូង ផ្នែក​បាល់ទាត់​នារី ដែល​ទទួល​បាន​ការ​សាទរ​យ៉ាង​ហ៊ឹកហ៊ាក់​បំផុត។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត ក្រៅ​ពី​ទេពកោសល្យ​លើ​ទីលាន​ប្រកួត សម្រស់​របស់ Min-a ក៏​ឆក់​យក​បេះដូង​របស់​អ្នក​គាំទ្រ​មិន​តិច​នោះ​ដែរ។

អត្ថបទ​នេះ CamboTrends បង្ហាញ​ពី​រឿងរ៉ាវ​មួយ​ចំនួន​ជុំវិញ​ប្រវត្តិ​និង​ភាព​ជោគជ័យ​របស់​កីឡាការនី​វ័យ ២៨ ឆ្នាំ​ខាង​លើ។

Lee Min-a កើត​នៅ​ថ្ងៃ​ទី ៨ ​វិច្ឆិកា ឆ្នាំ ១៩៩១ ដែល​បាន​ចាប់​ផ្ដើម​ប្រលូក​ក្នុង​វិស័យ​កីឡា​បាល់ទាត់​តាំង​ពី​ឆ្នាំ ២០១០ មក​ម្ល៉េះ នៅ​ឯ​ថ្នាល​ក្លឹប Yeungjin College។ រហូត​ដល់​ឆ្នាំ ២០១២ នាង​បាន​ប្រលូក​មក​ក្នុង​ឈុត​ធំ​របស់​ក្លឹប Incheon Red Angels លេង​នៅ​តំបន់​បម្រើ ដែល​រក​បាន ៣៣ គ្រាប់​នៅ ១៤០ ប្រកួត​សរុប។ នា​ក្លឹប​ចុង​ក្រោយ​របស់ Min-a គឺ​ក្លឹប INAC Kobe Leonessa ដែល​នាង​ប្រើប្រាស់​អាវ​លេខ ១៧។ នៅ​ឯ​ក្រុម​ជម្រើស​ជាតិ​កូរ៉េ​ខាង​ត្បូង ផ្នែក​បាល់ទាត់​នារី​ឈុត​ធំ នាង​បាន​ជាប់​ឈ្មោះ​លេង​តាំង​ពី​ឆ្នាំ ២០១២ ដោយ ៤៥ ប្រកួត​រក​បាន ១១ គ្រាប់ ហើយ​ប្រើប្រាស់​អាវ​លេខ ៧។

និយាយ​ពី​ភាព​ជោគជ័យ​ កីឡាការនី​កម្ពស់ ១,៥៨ ម៉ែត្រ​រូប​នេះ ធ្លាប់​ឈ្នះ​ពាន​រង្វាន់​លីគ WK League ​ចំនួន ៥ សម័យ​កាល និង​ឈ្នះ​ពាន​បុគ្គល​កីឡាករ​ប្រចាំ​ឆ្នាំ KFA Footballer Of The Year មួយ​លើក​នា​ឆ្នាំ ២០១៧។

ដោយសារ​ការ​ឈរ​ជើង​រយៈ​ពេល​យូរ គួប​ផ្សំ​ភាព​ជោគជ័យ​ជា​ហូរហែ ក៏​រុញ​ឲ្យ​អ្នក​គាំទ្រ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង ដែល​និយម​ស្រលាញ់​វិស័យ​បាល់ទាត់​នារី ​នរណាៗ​ក៏​ស្គាល់​ឈ្មោះ Lee Min-a ផង​ដែរ។ នៅ​លើ​គណនី​បណ្ដាញ​សង្គម Instagram ​នាង​មាន​ប្រើប្រាស់​គណនី Mina_world_ ​ជានិច្ចកាល​នាង​បាន​ចែកចាយ​រូបភាព​ស្អាតៗ​ជា​ច្រើន និង​ទទួល​បាន​ការ​គាំទ្រ​ខ្ទង់​មុឺន​នាក់​ឯ​ណោះ៕

រូបភាព៖ Instagram (Mini_world_)

អានអត្ថបទបន្ទាប់៖ អតីតដៃគូម្នាក់របស់ Ronaldo ឈរនៅលេខ៣ ក្នុងបញ្ជីកីឡាកររួមចំណែក បង្កើតគ្រាប់បាល់ច្រើនបំផុតនៅ UCL

Karim Benzema ជាកីឡាករទី៣ដែលរួមចំណែកបង្កើតគ្រាប់បាល់(ស៊ុតបញ្ចូលទី និង assist) នៅក្នុងប្រវត្ដិសាស្ដ្រ Champions League ដែលតាមពីក្រោយ Lionel Messi និង Cristiano Ronaldo។

បើសិនជាបូកបញ្ចូលគ្រាប់បាល់ និង assist ជាមួយគ្នា ខ្សែប្រយុទ្ធរបស់ក្រុម Real Madrid រួមចំណែកបង្កើតគ្រាប់បាល់បាន 91គ្រាប់ (ស៊ុតចូល 63គ្រាប់ និង បញ្ជូនបាន 27គ្រាប់)។

Cristiano ឈរនៅកំពូលតារាងនៃការរួមចំណែករកគ្រាប់បាល់ ដែលសរុប 169គ្រាប់ (ស៊ុតចូល 129គ្រាប់ និង បញ្ជូន 40គ្រាប់) ខណៈ Messi មាន 149គ្រាប់(ស៊ុតចូល 114គ្រាប់ និង បញ្ជូន 35គ្រាប់)។

កីឡាករទាំង១០រូប ដែលរួមចំណែកបង្កើតគ្រាប់បាល់បានច្រើនបំផុតមានដូចជា៖

Cristiano Ronaldo 169 (ស៊ុតចូល 129 + 40 ក្នុង 173 ប្រកួត)

Lionel Messi 149 (ស៊ុតចូល 114 + បញ្ជូន 35 ក្នុង 141 ប្រកួត)

Karim Benzema 91 (ស៊ុតចូល 64 + បញ្ជូន 27 ក្នុង 119 ប្រកួត)

Raúl González 87 (ស៊ុតចូល 71 + បញ្ជូន 16 ក្នុង 144 ប្រកួត)

Robert Lewandowski 79 (ស៊ុតចូល 64 + បញ្ជូន 15 ក្នុង 86 ប្រកួត)

Ruud van Nistelrooy 76 (ស៊ុតចូល 60 + បញ្ជូន 16 ក្នុង 81 ប្រកួត)

Zlatan Ibrahimovic 75 (ស៊ុតចូល 49 + បញ្ជូន 26 ក្នុង 123 ប្រកួត)

Andriy Shevchenko 72 (ស៊ុតចូល 59 + បញ្ជូន 13 ក្នុង 116 ប្រកួត)

Thierry Henry 67 (ស៊ុតចូល 51 + បញ្ជូន 16 ក្នុង 115 ប្រកួត)

Thomas Müller 64 (44 + បញ្ជូន 20 ក្នុង 113)