ម្សិលមិញ Vidal ​ថ្ងៃ​នេះ Semedo និយាយ​ពាក្យ​លា ហើយ​ស្អែក​អាច​ជា​កីឡាករ Barca រូប​នេះ

បន្ទាប់​ពី​ការ​ប្រកាស​ដំណឹង​ផ្លូវការ​នៃ​ការ​បង្ហាញ​ខ្លួន​របស់ Arturo Vidal ជាមួយ​នឹង​ក្លឹប Inter Milan រំលង​រយៈ​ពេល ១ ​ថ្ងៃ​ក៏​ស្រាប់​តែ​លេចលឺ​ដំណឹង​ការ​ចាកចេញ​របស់​ខ្សែ​ការពារ Barcelona មួយ​រូប​ផ្សេង​ទៀត​នោះ​គឺ Nelson Semedo។

Arturo Vidal
Nelson Semedo

កីឡាករ​ព័រទុយហ្គាល់ ដែល​កៀក​នឹង​ការ​ផ្ទេរ​ទៅ​ចូលរួម​នៅ​ក្លឹប Wolves បាន​និយាយ​ថា៖ “អរគុណ​គ្រប់​យ៉ាង Barcelona ដែល​ផ្តល់​ឱ្យ​ខ្ញុំ​អាច​សម្រេច​ក្តី​ស្រមៃ​ក្នុង​ការ​ពាក់​អាវ​មួយ​នេះ ហើយ​ក៏​អរគុណ​ដែល​ជួយ​ឲ្យ​ខ្ញុំ​អភិវឌ្ឍ​ខ្លួន​នាម​ជា​កីឡាករ​និង​ជា​បុគ្គល​មួយ​រូប”។

លោក​បន្ថែម​ទៀត​ថា៖ “ខ្ញុំ​ឆ្លង​កាត់​ការ​លេង​រយៈ​ពេល ៣ ឆ្នាំ​ដ៏​អស្ចារ្យ​ដែល​មិន​អាច​បំភ្លេច​បាន ហើយ​ក៏​ចង់​អរគុណ​ដល់​មិត្ត​រួម​ក្រុម បណ្តា​បុគ្គលិក​និង​អ្នក​គាំទ្រ ក៏​ដូច​ជា​អ្នក​រាល់​គ្នា​ដែល​បាន​ជួយ​ខ្ញុំ​តាំង​ពី​ថ្ងៃ​ដំបូង​មក​ទល់​ថ្ងៃ​នេះ”។

Nelson Semedo

គួរ​រំឭក​ថា Semedo ទំនង​ជា​​សម្រេច​ការ​ផ្ទេរ​ទៅ Wolves នៅ​តម្លៃ ៣៥ លាន​អឺរ៉ូ ត្រៀម​ប្រកាស​នា​ពេល​ខាង​មុខ ដែល​វា​ជា​តម្លៃ​ខ្ពស់​ជាង ៧ ដង​ធៀប​នឹង​គ្រា​ដំបូង​ដែល​ក្លឹប​កាតាឡាន់​ទិញ​រូប​គេ​នៅ​ឆ្នាំ ២០១៧។ អ្នក​បន្ទាប់​ដែល​អាច​នឹង​និយាយ​ពាក្យ​លា​នៅ​ថ្ងៃ​ស្អែក​នោះ​គឺ Luis Suarez ដែល​ត្រូវ​ផ្ទេរ​ទៅ​ក្លឹប Atletico Madrid៕

ប្រភព៖ AF

អានអត្ថបទបន្ទាប់៖ Solskjaer ថាខ្សែការពារម្នាក់នៅតែជាកីឡាកររបស់ United ក្រោយមិនត្រូវថ្លៃផ្ទេរជាមួយក្លឹបនៅអ៊ីតាលី

អ្នកចាត់ការក្លឹប Manchester United លោក Ole Gunnar Solskjaer បានលើកឡើងថា Chris Smalling នៅតែជាកីឡាកររបស់បិសាចក្រហម បន្ទាប់ពីតម្លៃការផ្ទេររបស់កីឡាកររូបនេះ មិនស្ថិតនៅតាមអ្វីដែលក្លឹបចង់បាន។

Chris Smalling

Smalling មិនត្រូវបានកោះហៅនោះទេ សម្រាប់ការប្រកួតជ័យជំនះ 3-0 ទៅលើក្រុម Luton Town នៅជុំទី២នៃការប្រកួត Carabao Cup កាលពីយប់ថ្ងៃអង្គារនេះ។

Chris Smalling

ខ្សែការពារវ័យ៣០ឆ្នាំ បានបង្ហាញទម្រង់លេងល្អ សម្រាប់ក្រុម Roma ដែលបានខ្ចីជើងរូបគេទៅចូលរួមនៅ Serie A កាលពីរដូវកាលមុន ហើយក្លឹបអ៊ីតាលីមួយនេះ មានបំណងចង់ទិញផ្ដាច់ Smalling ប៉ុន្ដែពួកគេបានដាក់តម្លៃមិនស្របការទាមទាររបស់ United។

Chris Smalling

លោក Solskjaer បាននិយាយថា៖ “នៅពេលនេះ យើងមិនទាន់ទទួលបានការដេញថ្លៃ តាមកម្រិតដែលយើងចង់បាននោះទេ។ ដូច្នេះនេះគឺជាស្ថានភាពបច្ចុប្បន្ន។ តម្លៃរបស់ Smalling មិនមែនជាការសម្រេចរបស់ខ្ញុំទេ។ ខ្ញុំមិនមែនជាអ្នកដែលចរចា រវាងក្លឹបឡើយ ប៉ុន្ដែយើងមិនមានសំណើដ៏សមរម្យមួយឡើយ ហើយវាគឺបែបនេះ។”

ប្រភព៖ Live Score