យកឈ្នះបិសាចក្រហមដល់ផ្ទះមែន តែគ្រូ Barcelona នៅតែនិយាយដាស់តឿនកូនក្រុម មុនប្រកួតជើងទី២

លោក Ernesto Valverde គ្រូបង្វឹករបស់ Barcelona បាននិយាយថា វាហាក់ដែលមិនសម ក្នុងការនិយាយថា Barcelona មានសង្ឃឹមឡើងទៅវគ្គទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions League ដោយយកឈ្នះ Manchester United ១-០ កាលពីជើងទី១។

នៅក្នុងសន្និសីទសារពត៌មាន មុនការប្រកួតជើងទី២ នៅទឹកដី Camp Nou នារាត្រីនេះថា៖ “យើងបានរកគ្រាប់បាល់នៅក្រៅដីមួយគ្រាប់ ប៉ុន្ដែយើងមិនត្រូវផ្ដេកផ្ដួលទៅលើវាពេកទេ។

“យើងមានជំនឿចិត្តលើទម្រង់លេងរបស់យើង ប៉ុន្ដែ យើងត្រូវប្រុងប្រយ័ត្ន អ្វីដែលពួកគេមាននៅតំបន់ប្រយុទ្ធ ហើយការប្រកួតមិនត្រូវអោយពួកគេវាយសំរុកមកលើយើងខ្លាំងនោះទេ យើងត្រូវវាយសំរុកទៅពួកគេ។

“Manchester United មានអ្វីដែលពិសេស សំរាប់ការប្រកួតនៅចុងម៉ោង។ ពួកគេបានបង្ហាញវានៅរដូវកាលនេះ ហើយពួកគេក៏ធ្លាប់ឈ្នះពានអឺរ៉ុបនៅទីនេះផងដែរ។”

ប្រភព៖  SPORT