យប់មិញកីឡាករ​​អាស៊ី ២ រូប​បំប៉ោង​សំណាញ់​ទី​ចែក​កំណត់ត្រា​ម្នាក់មួយ​នៅ LaLiga

ការ​ប្រកួត​ជុំ​ទី ២៦ នៅ LaLiga បាន​បញ្ចប់​ទៅ​កាល​ពី​យប់មិញ ដោយ​ក្នុង​នោះ CamboTrends សូម​លើក​យក​ជំនួប ២ គូ​រវាង Espanyol-Valladolid និង Villarreal-Alaves។

ទៅ​មើល​ជំនួប Espanyol យើង​ឃើញ​ថា​ក្រៅ​ពី​ទទួល​ជ័យជម្នះ ទៀត​សោត​កីឡាករ Wu Lei ដែល​មាន​ដើម​កំណើត​ជា​ជនជាតិ​ចិន ក៏​ស៊ុត​បាន​មួយ​គ្រាប់​ដែល​ជា​គ្រាប់​បាល់​ដំបូង​របស់​ខ្លួន​នៅ​លីគ LaLiga។ គ្រាប់​បាល់​នេះ​សោត​ក៏​រុញ​ឲ្យ​លោក​ស្ថិត​ក្នុង​បញ្ជី​កំណត់ត្រា​កីឡាករ​ចិន​ដែល​អាច​រក​គ្រាប់​បាល់​នៅ​អេស្ប៉ាញ។

ចំណែក​ឯ Alaves ឯ​ណោះ​វិញ ​ក៏​មាន​វត្តមាន​ខ្សែ​ប្រយុទ្ធ​ស្លាប Takashi Inui វ័យ ៣០ ឆ្នាំ​ទើប​ខ្ចី​ជើង​ចេញ​ពី Betis ក៏​រក​បាន​មួយ​គ្រាប់​ជួយ​យក​ឈ្នះ​ការ​ប្រកួត​នៅ​នាទី ៧៧។ គ្រាប់​បាល់​នេះ​រុញ​ឲ្យ​លោក​ជា​កីឡាករ​ជប៉ុន​ដំបូង​បង្អស់​ដែល​អាច​ស៊ុត​ឲ្យ​ក្លឹប ២ ផ្សេង​គ្នា​នៅ LaLiga មាន Eibar និង Alaves។

ប្រភព: FoxSportAsia

មតិយោបល់