យ៉ាងហោចណាស់ មនុស្សបួននាក់បានស្លាប់ ក្នុងឧប្បត្តិហេតុរថភ្លើងល្បឿនលឿនបុកគ្នានៅតួរគី

មានគ្រោះថ្នាក់រថភ្លើងល្បឿនលឿន បានបុកគ្នានៅរដ្ឋធានីអង់ការ៉ា ប្រទេសតួរគី ដោយបានសំលាប់មនុស្សយ៉ាងហោចណាស់បួននាក់ និង ៤០នាក់ផ្សេងទៀតរងរបួស នេះបើតាមប្រព័ន្ធផ្សព្វផ្សាយនៅតំបន់នោះ។

មានសេចក្ដីរាយការណ៍ ពីអាជ្ញាធរនៅទីនោះថា មានរថភ្លើងល្បឿនលឿនមួយបានបុកគ្នាជាមួយនឹងរថភ្លើងមួយផ្សេងទៀត នៅម៉ោង ៦៖៣០នាទីព្រឹកនៅតំបន់នោះ បន្ទាប់ពីចាប់ផ្ដើមចេញដំនើរពីទីក្រុង អង់ការ៉ា ទៅកាន់ទីក្រុង កុនយ៉ាដែលនៅភាគខាងលិចប្រទេសតួរគី។

អ្នកជួយសង្គ្រោះជាច្រើនក៏បានទៅដល់កន្លែងកើតហេតុភ្លាមៗផងដែរ បន្ទាប់ពីមានគ្រោះថ្នាក់ដ៏រន្ធត់មួយនេះ ដែលដើមហេតុបណ្ដាលមកពី មានការធ្លាក់ព្រិលខ្លាំង៕

ប្រភព៖ BBC

មតិយោបល់