យ៉ាប់ហើយ Barca! តំបន់ប្រយុទ្ធក៏ខ្សោយ តំបន់បម្រើក៏បាត់បង់កីឡាករសំខាន់ម្នាក់ទៀត ពេលប៉ះ Napoli

ក្លឹប FC Barcelona នឹងត្រូវបើកការប្រកួតជើងទីមួយជាមួយនឹងក្លឹប Napoli នៅថ្ងៃទី ១៩ ខែមីនា ខាងមុខនេះ នៅពហុកីឡាដ្ឋាន Stadio San Paolo របស់ក្លឹបអ៊ីតាលី ក្នុងព្រឹត្តិការណ៍ដណ្ដើមពាន UCL។

ក្លឹបអ្នកមានបុណ្យអាចនឹងត្រូវប្រឈមមុខជាមួយហានិភ័យមួយចំនួន ដោយសារតែតំបន់ប្រយុទ្ធរបស់ខ្លួន ហាក់ដូចជាមិនសូវមានឥទ្ធិពលខ្លាំងឡើយ ព្រោះអវត្តមានខ្សែប្រយុទ្ធសំខាន់ៗ ដូចជា Luis Suarez និង Ousmane Dembele។

Napoli Vs Barcelona

ចំណែកឯតំបន់បម្រើវិញ ក៏មានការថមថោយណាស់ដែរ ព្រោះតែខ្សែបម្រើដ៏សំខាន់ Sergi Roberto នឹងត្រូវអាក់ខានចូលរួមប្រកួតជាមួយនឹង Napoli។ គួរបញ្ជាក់ដែរថា អវត្តមានកីឡាករសំខាន់ៗ ទាំង ៣ រូបនេះ គឺបណ្ដាលមកពីបញ្ហារបួស​រ៉ាំរ៉ៃ​កាលពីពេលកន្លងទៅ។

Sergi Roberto

ក្លឹបកាតាឡាន់បានបង្ហាញពីបញ្ជីឈ្មោះកីឡាករ ដែលនឹងត្រូវលេងជាមួយនឹង Napoli ហើយក្នុងនោះមានដូចជា៖

អ្នកចាំទី: Ter Stegen, Neto, Inaki Pena
ខ្សែការពារ: Semedo, Pique, Umtiti, Lenglet, Firpo, Akieme, Araujo
ខ្សែបម្រើ: Rakitic, Busquets, Arthur, De Jong, Vidal, Puig
ខ្សែប្រយុទ្ធ: Messi, Griezmann, Braithwaite*, Ansu Fati, Collado
Braithwaite* មិនត្រូវបានដាក់ឲ្យចូលលេងឡើយ ដោយសារតែចុះឈ្មោះមិនទាន់ តែយ៉ាងណាក៏រូបលោកនឹងធ្វើដំណើរជាមួយក្រុម Barca ទៅទស្សនាការប្រកួតជាមួយនឹង Napoli ផងដែរ៕

បញ្ជីឈ្មោះកីឡាករ Barca

ប្រភព: AF

អានអត្ថបទបន្ទាប់៖ Lazio បន្ដការតាមប្រកៀក Juventus ក្នុងតារាង Serie A ខណៈ Immobile បន្ដនាំមុខ Ronaldo ក្នុងបញ្ជី Top Scorer

Lazio បានយកឈ្នះទៅលើក្រុម Genoa ដោយលទ្ធផល 3-2 ដែលជួយឲ្យពួកគេ បន្ថយគំលាតត្រឹមតែ១ពិន្ទុពីក្រុមកំពូលតារាង Serie A, Juventus ដែលបានយកឈ្នះ SPAL កាលពីយប់ថ្ងៃសៅរ៍កន្លងទៅ។

Adam Marušić, Ciro Immobile និង Danilo Cataldi រកគ្រាប់បាល់បានម្នាក់មួយគ្រាប់ ដើម្បីធានាឲ្យក្រុមដែលឈរនៅលេខ២ ក្នុងលីគកំពូលអ៊ីតាលី ទទួលបាន៣ពិន្ទុ ហើយពួកគេកើនគំលាតដល់ ៥ពិន្ទុពីក្រុមលេខ៣ Inter Milan ដែលនៅសល់មួយប្រកួតក្នុងដៃទល់នឹងក្រុម Sampdoria ដែលត្រូវលើកថ្ងៃ ក្រោយពីមានការរីករាលដាលជំងឺកូរ៉ូណាវីរុស។

គួរបញ្ជាក់ថា គ្រាប់បាល់មួយគ្រាប់របស់ខ្សែប្រយុទ្ធឆ្នើម Immobile ជួយឲ្យរូបគេបន្ដឈរនៅកំពូលក្នុងបញ្ជីអ្នករកគ្រាប់បាល់ច្រើនបំផុតនៅ Serie A រដូវកាលនេះ ដែលមាន២៧គ្រាប់ ខណៈដែល Ronaldo ដែលស៊ុតបើកឆាកទល់នឹង SPAL មាន២១គ្រាប់៕