រកឃើញការឆ្លងវីរុស ២ករណីដំបូងនៅក្លឹប Barcelona

បុគ្គលិកផ្នែកវេជ្ជសាស្ដ្ររបស់ក្លឹប Barcelona លោក Ramon Canal ត្រូវបានរកឃើញថា ជាមនុស្សដំបូងរបស់ក្លឹប ដែលឆ្លងវីរុសកូរ៉ូណា នេះបើតាមការចុះផ្សាយរបស់ កាសែតអេស្ប៉ាញ La Vanguardia។

គ្រូពេទ្យរបស់ក្រុមបាល់បោះរបស់ក្លឹបលោក Josep Antoni Gutierrez ក៏ត្រូវបានរកឃើញថាឆ្លងជម្ងឺកូវីដ១៩នេះផងដែរ ហើយពួកគេទាំងពីរនាក់ ត្រូវបានព្យាបាលនៅមន្ទីរពេទ្យ។

ដោយឡែកកីឡាកររបស់ក្រុមអ្នកមានបុណ្យ បានដាក់ខ្លួននៅដាច់ដោយឡែកក្នុងផ្ទះរបស់ពួកគេ ច្រើនសប្ដាហ៍ បន្ទាប់ពីវីរុសដែលទាក់ទងនឹងប្រព័ន្ធផ្លូវដង្ហើម បានឆ្លងរាលដាលពាសពេញសកលលោក។

លោកវេជ្ជបណ្ឌិត Canal បានចូលបម្រើការនៅក្លឹបកាលពីឆ្នាំ ២០០៦ បន្ទាប់ពីចំណាយពេល៣ឆ្នាំ ធ្វើការនៅក្នុងរដ្ឋាភិបាលរបស់កាតាឡាន់ ហើយលោក Gutierrez បានចាប់ផ្ដើមការងារជាមួយក្លឹប ចាប់តាំងពីឆ្នាំ ១៩៩៣មក ហើយបន្ដស្នាក់នៅទីនោះ ចាប់តាំងពីពេលនោះមក៕

ប្រភព៖ SPORT