រកឃើញក្រុមដំបូង ឡើងទៅវគ្គ១៦ក្រុមចុងក្រោយ Europa League

ម្ចាស់ពាន Euopa League ៥សម័យ Sevilla បានឈានទៅកាន់វគ្គ១៦ក្រុមចុងក្រោយ Europa League បន្ទាប់ពី ទំលាក់ក្រុមជើងខ្លាំង Lazio ជាមួយនឹងលទ្ធផលសរុបទាំងពីរជើង ៣-០។

ក្រុមអេស្ប៉ាញបានយកឈ្នះក្រៅដីនៅជើងទី១ ក្នុងលទ្ធផល ១-០ ហើយ Wissam Ben Yedder និង Pablo Sarabia រកបានម្នាក់មួយគ្រាប់បន្ថែមទៀត នៅក្នុងទឹកដីរបស់ខ្លួន ជួយអោយពួកគេក្លាយជាក្រុមដំបូងដែលឡើងទៅវគ្គ១៦ក្រុម។

ក្រុមម្ចាស់ផ្ទះ Sevilla នៅសល់គ្នាតែ១០ប៉ុណ្ណោះ ក្រោយ ខ្សែបម្រើ Franco Vazquez ទទួលបានកាតលឿង២ ហើយ Adam Marusic ​របស់ក្រុម Lazio ទទួលបានកាតក្រហមភ្លាមៗ ក្រោយយកកែងទៅប៉ះនឹងគូប្រកួត។

បច្ចុប្បន្ន Sevilla ឈរនៅតំណែងលេខ៤ ក្នុងតារាង LaLiga ហើយពួកគេជាក្រុមដែលឈ្នះពាន Europa League ច្រើនជាងក្រុមណាៗទាំងអស់ប្រចាំប្រវត្ដិសាស្ដ្រ ក្រោយពីបានផ្ដួល Liverpool នៅវគ្គផ្ដាច់ព្រ័ត្រ កាលពីឆ្នាំ ២០១៦៕

ប្រភព៖  Wikipedia

មតិយោបល់