រកឃើញគូប្រកួតរបស់ Arsenal និង Chelsea ក្នុងការប្រកួត Europa League វគ្គ៨ក្រុមចុងក្រោយ

UEFA បានប្រកាសលទ្ធផលនៃការចាប់ឆ្នោតវគ្គ៨ក្រុមចុងក្រោយ Europa League ក្រោយពីស្វែងរកឃើញអ្នកឈ្នះទាំង៨ក្រុម សំរាប់ការប្រកួតនៅក្នុងវគ្គ១៦ក្រុមចុងក្រោយ ដែលមាន៦ប្រទេសផ្សេងគ្នា។

ការចាប់ឆ្នោតប្រព្រឹត្តទៅនៅទីក្រុងនីយ៉ុងប្រទេសស្វីស ចាប់ផ្ដើមពីម៉ោង៦៖០០នាទីល្ងាច ហើយមុននេះបន្ដិច យើងក៏បានរកឃើញលទ្ធផលបួនគូ សំរាប់ការប្រកួត UEFA Champions League វគ្គ៨ក្រុមចុងក្រោយផងដែរ។

លទ្ធផលនៃការចាប់ឆ្នោតវគ្គ៨ក្រុមចុងក្រោយ Europa League មានដូចជា៖

Napoli vs. Arsenal

Valencia vs. Villarreal

Benfica vs. Frankfurt

Slavia Praha vs. Chelsea

មតិយោបល់