រកឯណាបាន! Real Madrid ចំណេញមិនស្ទើរក្រោយ បាន Messi ជប៉ុនមកចូលក្រុម

Real Madrid ជាក្លឹបដែលរហ័សជាងគេ ក្នុងការចុះហត្ថលេខានាំយក កីឡាករជប៉ុន Takefusa Kubo ដោយមិនចំណាយលុយ ដោយសារតែកុងត្រារបស់ កីឡាកររូបនេះ ជាមួយនឹងក្លឹប FC Tokyo ត្រូវផុតកំណត់កាលពីថ្ងៃទី១ ខែមិថុនាកន្លងទៅ។

ក្លឹប Barcelona និង Paris Saint-Germain ក៏មានការចាប់អារម្មណ៍ ប៉ុន្ដែពួកគេស្មានថា កុងត្រាកីឡាករឆ្នើមវ័យក្មេងរូបនេះ ជាមួយនឹងក្លឹបជប៉ុន មិនទាន់បញ្ចប់នៅឡើយ គឺរហូតដល់ថ្ងៃទី ៣១ ខែមករា ២០២០ ដូចដែលបានឃើញនៅលើវេបសាយ Transfermarkt។

ហើយនេះជា ឱកាសសំរាប់ក្លឹបអធិរាជស ក្នុងការចូលខ្លួនទៅចចារជាមួយ អតីតកីឡាករថ្នាលរបស់ក្លឹប Barcelona ដោយមិនចាំបាច់ចចារជាមួយនឹងក្លឹបរបស់គេ។

គួរបញ្ជាក់ថា Kubo បានចុះកុងត្រា ៥ឆ្នាំ ជាមួយ Real Madrid ដោយរូបគេនឹងទទួលបាន ចំនូល ១.២លានអឺរ៉ូ ក្នុងមួយឆ្នាំ បន្ទាប់ពីកាត់ពន្ធ ហើយរដូវកាលថ្មីនេះ កីឡាកររូបនេះ នឹងបង្ហាញខ្លួនសំរាប់ក្រុម Castilla(ឈុតទី២ របស់ Real Madrid)៕