រក​ឃើញ​អ្នក​ឈ្នះ​ពាន MOTM ពី UEFA នៅ​ប្រកួត At/Liv និង Dortmund-PSG ហើយ

ការ​ប្រកួត​ ២ ក្រុម​ដ៏​ពិសេស​កាល​ពី​យប់​មិញ​បាន​បញ្ចប់​រក​ឃើញ​ក្រុម​ឈ្នះ​ចាញ់​ហើយ ដោយ Atletico Madrid ស៊ី Liverpool ១-០ ស្រប​ពេល​ Dormtund យក​ឈ្នះ​លើ Paris ២-១។

ក្នុង​នោះ​ពាន​រង្វាន់ MOTM ​ដែល​ជា​ពាន​បុគ្គល​ប្រចាំ​ប្រកួត​នីមួយៗ​រាប់​ចាប់​ពី​វគ្គ ១៦ ក្រុម​ក៏​ចាប់​អនុវត្ត​ដាក់​ឲ្យ​ដំណើរការ ហើយ​យប់​មិញ​បាន​ចែក​ដល់​ដៃ​កីឡាករ ២ រូប​រួចរាល់​ហើយ។

Renan Lodi

នៅ​ជំនួប Liverpool និង Atletico Madrid ​គឺ​កីឡាករ Renan Lodi ដែល​ជា​ខ្សែ​ការពារ​របស់ At Madrid ​ដែល​ដើរ​តួ​ជា​រនាំង​ដ៏​រឹងមាំ​រារាំង​ខ្សែ​ប្រយុទ្ធ​របស់ Liverpool មិន​ឲ្យ​ស៊ុត​ចំ​គោលដៅ​សូម្បី​មួយ​ជើង​កាល​ពី​យប់​មិញ។

Erling Haaland

ក្រឡេក​ទៅ​មើល​គូ​ Dortmund និង PSG គឺ​ធ្លាក់​ដល់​ដៃ​ខ្សែ​ប្រយុទ្ធ​ជើង​ខ្ចី Erling Haaland ដែល​រូប​គេ​រក​បាន ២ គ្រាប់​ម្នាក់​ឯង ក្លាយ​ជា​យុវជន​ដំបូង​បង្អស់​នៅ UCL ដែល​ឈាន​ដល់​គ្រាប់​បាល់​ទី ១០ រហ័ស​បំផុត​ត្រឹម​ការ​ប្រកួត ៧ លើក៕

អានអត្ថបទបន្ទាប់៖ Neymar ខឹង PSG រឿង​មួយ ​ក្រោយ​ចាញ់ Dortmund នៅ UCL យប់មិញ

ត្បិត​បើ Neymar មាន​ឱកាស​រក​បាន​មួយ​គ្រាប់​ក៏​ពិត​មែន ប៉ុន្តែ PSG មិន​អាច​យក​ជ័យជម្នះ​ទៅ​លើ​ម្ចាស់​ដី Borussia Dortmund បាន​នោះ​ទេ ពោល​គឺ​បញ្ចប់​នា​លទ្ធផល ២-១។

Neymar
Neymar

ក្រោយ​បិទ​ការ​ប្រកួត​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល​បាន​បង្ហាញ​អារម្មណ៍​មិន​សប្បាយ​ចិត្ត ចំពោះ​ចំណាត់ការ​របស់​ក្លឹប​ PSG កន្លង​មក​ដែល​មិន​បាន​ដាក់​ខ្លួន​ឲ្យ​ចូល​លេង ត្បិត​បើ​ខ្លួន​មាន​សភាព​ស្រួលបួល​ហើយ​ក្តី។

មុន​ប៉ះ Dortmund នៅ UCL ក្រឡេក​ទៅ ៤ ប្រកួត​កន្លង​ទៅ គឺ Neymar បាន​អវត្តមាន​ទាំង​ស្រុង ពោល​គឺ​មិន​បាន​កម្តៅ​ជើង​លើ​ទីលាន​អស់​ខ្ទង់ ១ ខែ​មុន​ត្រលប់​មក​ជាប់​ជម្រើស​ដំបូង​ផ្លូវការ​វិញ​កាល​ពី​យប់​មិញ។ Neymar ដែល​រក​បាន​គ្រាប់​បាល់​នៅ​នាទី ៧៥ និយាយ​ថា៖ “ក្លឹប​គឺ​ជា​អ្នក​ធ្វើ​ការ​សម្រេច​ចិត្ត​ជាមួយ​នឹង​ក្រុម​គ្រូ​ពេទ្យ [លើ​ការ​មិន​ឲ្យ​លេង ៤ ប្រកួត]”។

លោក​បន្ថែម៖ “ខ្ញុំ​ពិត​ជា​ចង់​លេង​ណាស់ ព្រោះ​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​ស្រួលបួល​ហើយ ដោយ​ក្លឹប​ភ័យខ្លាច តែ​ផ្ទុយ​ទៅ​វិញ​អ្នក​ដែល​រង​ទុក្ខ​គឺ​ខ្ញុំ​វិញ​ឯ​ណេះ​ទេ””។

Neymar

គួរ​បញ្ជាក់​ថា​នេះ​ជា​សញ្ញា​រកាំរកូស​មួយ​ផ្សេង​ទៀត​ហើយ​ដែល​រុញ​ឲ្យ​ Neymar ចេះ​តែ​ផ្ទុះ​ចចាមអារ៉ាម​ថា​អាច​នឹង​វិល​ត្រលប់​ទៅ​កាន់​ទ្រនំ​ចាស់​នៅ​ឯ Camp Nou ក្រោយ​ពី​រូប​គេ​ផ្លាស់​ចេញ​កាល​ពី​ឆ្នាំ ២០១៧ នៅ​តម្លៃ​កំណត់ត្រា ២២២ លាន​អឺរ៉ូ៕

ប្រភព៖ FoxSportAsia