រាប់​ចុះ​រាប់​ឡើង! តារា​ឆ្នើម ៧ រូប​ធ្លាប់​អវត្តមាន​មិន​ចេះ​តិច​ប្រកួត ដោយ​សារ​របួស​លើ​ទីលាន

ការ​ប៉ះ​ទង្គិច​លើ​ទីលាន​គឺ​ជា​រឿង​ប្រឈម​ដ៏​លំបាក​បំផុត​មួយ​សម្រាប់​កីឡាករ ពោល​គឺ​មិន​មាន​នរណា​អាច​ជៀស​ផុត​នោះ​ទេ។ ក្នុង​នោះ Luis Suarez ស្ថិត​ក្នុង​ចំណោម​បញ្ជី​ឈ្មោះ​តារា​ឆ្នើម​ដែល​អវត្តមាន​ដោយ​សារ​របួស​តិច​ជាង​គេ​បំផុត បើ​ធៀប​នឹង Ronaldo ឬ Lionel Messi។

ខាង​ក្រោម​ CamboTrends បង្ហាញ​ពី​ស្ថិតិ​របួស​របស់​កីឡាករ​ឆ្នើម ៧ រូប​ដោយ​សារ​បញ្ហា​របួស៖

១.Luis Suarez – ៦៦៦ ប្រកួត អវត្តមាន ១១ ប្រកួត (១,៦៥ ភាគរយ)


២.Mohamed Salah – ៤២០ ប្រកួត អវត្តមាន ១៦ ប្រកួត (២,៨៥ ភាគរយ)


៣.Ronaldo – ៩៦៣ ប្រកួត អវត្តមាន ៤៨ ប្រកួត (៤,៩៨ ភាគរយ)


៤.Mbappe – ១៦៧ ប្រកួត អវត្តមាន ១៣ ប្រកួត (៧,៧៨ ភាគរយ)


៥.Kane – ៣៩១ ប្រកួត អវត្តមាន ៣៨ ប្រកួត (៩,៧១ ភាគរយ)


៦.Neymar – ៣៩១ ប្រកួត អវត្តមាន ៥២ ប្រកួត (១០,៥៩ ភាគរយ)


៧.Messi – ៨០៩ ប្រកួត អវត្តមាន ១០៣ ប្រកួត (១២,៧៣ ភាគរយ)

ប្រភព:Twitter