រាប់​តែ​អាយុ ៣០ ឆ្នាំ​លើ កីឡាករ​ឆ្នើម ១០ រូប​នេះ​មាន​តម្លៃ​ថ្លៃ​បំផុត

បច្ចុប្បន្នកីឡាករ​ Neymar ត្រូវបានគេទទួលដឹងលឺថាជាកីឡាករដែលមានតម្លៃខ្លួនខ្ពស់បំផុតដាច់គេមួយរូបនៅតំបន់អឺរ៉ុប ក្រោយពេលចាកចេញពីទ្រនំចាស់ Barcelona ទៅកាន់ក្លឹបយក្ស PSG ក្នុងតម្លៃខ្លួន ២២២ លានអឺរ៉ូកាលពីឆ្នាំ ២០១៧ ខណៈពេលនោះ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលទើបតែមានវ័យប្រមាណ ២៥ ឆ្នាំប៉ុណ្ណោះ។

Neymar

តែយ៉ាងណាមិញសម្រាប់អត្ថបទនេះ CamboTrends នឹងនាំប្រិយមិត្តអ្នកអានឲ្យមកស្គាល់នូវកីឡាករ ១០ រូបដែលមានតម្លៃខ្លួនខ្ពស់បំផុតសម្រាប់កីឡាករមានវ័យលើស ៣០ ឆ្នាំ។

Lionel Messi
Cristiano Ronaldo

បើយោងទៅតាមគេហទំព័រ Transfer Markt បានចុះផ្សាយថា Lionel Messi មានតម្លៃខ្លួនថ្លៃជាងគូប្រជែងកាន់ឆ្នាំ Cristiano Ronaldo របស់ខ្លួន ស្ទើរតែ ២ ដងឯណោះ។ តោះ! ដើម្បីឲ្យកាន់តែច្បាស់ សូមក្រឡេកទៅមើលបញ្ជីឈ្មោះខាងក្រោមទាំងអស់គ្នា៖

  1. Lionel Messi (១០០,៨ លានផោន) លេងនៅក្លឹប FC Barcelona
  2. Cristiano Ronaldo (៥៤ លានផោន) លេងនៅក្លឹប Juventus
  3. Pierre-Emerick Aubameyang (៥០,៤ លានផោន) លេងនៅក្លឹប Arsenal
  4. Robert Lewandowski (៥០,៤ លានផោន) លេងនៅក្លឹប FC Bayern Munich
  5. Miralem Pjanic (៤៦.៨ លានផោន) លេងនៅក្លឹប Juventus
  6. Sergio Aguero (៤៦,៨ លានផោន) លេងនៅក្លឹប Manchester City
  7. Toni Kroos (៤៣,២ លានផោន) លេងនៅក្លឹប Real Madrid
  8. Ciro Immobile (៣៦ លានផោន) លេងនៅក្លឹប Lazio
  9. Kyle Walker (៣៦ លានផោន) លេងនៅក្លឹប Manchester City
  10. Jordi Alba (៣៦ លានផោន) លេងនៅក្លឹប FC Barcelona៕

ប្រភព: Sportbible

អានអត្ថបទបន្ទាប់៖ Ter Stegen និយាយថា មិត្តម្នាក់នៅ Dortmund គួរផ្ទេរមកលេងនៅ La Liga

អ្នកចាំទីឆ្នើម Andre Ter Stegen របស់ក្លឹប Barcelona បាននិយាយថា Mario Gotze គួរតែអាចបន្ដអាជីពរបស់ខ្លួន ដោយផ្ទេរមកកាន់លីគកំពូលអេស្ប៉ាញ ក្រោយពេលចែកផ្លូវគ្នាពីក្លឹប Borussia Dortmund។

កុងត្រាបច្ចុប្បន្នរបស់ Gotze ជាមួយ Dortmund នឹងផុតកំណត់នៅរដូវក្ដៅខាងមុខនេះ ហើយពុំបានសំណើកុងត្រាថ្មីសម្រាប់ភាគីទាំងសងខាងនោះទេ ដែលមានន័យថា កីឡាករអាល្លឺម៉ង់រូបនេះអាចចាកចេញដោយគ្មានតម្លៃខ្លួន។

ហើយ Ter Stegen ដែលជាមិត្តរួមក្រុមជម្រើសជាតិអាល្លឺម៉ង់ ចង់ឲ្យ Gotze ផ្ទេរមកកាន់ La Liga ដោយរូបគេយល់ឃើញថា ខ្សែបម្រើ័យ២៧ឆ្នាំ នៅមានទម្រង់លេងល្អ ដែលអាចឲ្យក្លឹបជាច្រើនត្រូវការ។

អ្នកចាំទីដៃទីមួយរបស់ Barcelona បាននិយាយថា៖ “Mario គឺជាកីឡាករដែលអាចគ្រប់គ្រងបាល់ និង បន្ថែមទៅលើការប្រកួត។​ គេពិតជាសម្របខ្លួនបានទៅនឹងលីគអេស្ប៉ាញ។”

“មិនដឹងថាគោលដៅរបស់គេគឺលេងបាល់ទាត់ឬយ៉ាងណានោះទេ។ នៅពេលដែលយើងនិយាយគ្នា យើងមិនដែលនិយាយគ្នាពីបាល់ទាត់ឡើយ។ សម្រាប់ខ្ញុំ វាសំខាន់ត្រង់ថា គេបានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវ ហើយគេគឺរីករាយ។ គេអាចសក្ដិសមជាមួយក្លឹបជាច្រើន ហើយធ្វើឲ្យមានការផ្លាស់ប្ដូរនៅក្លឹបជាច្រើនផងដែរ។”

ប្រភព៖ Goal