លទ្ធផល​ចេញ​មក​ហើយ! អ្នកចាត់ការ​ល្អ​បំផុត​នៅ​ទសវត្ស​ចុង​ក្រោយ មិនមែន Pep ឬ Klopp ទេ

ក្រុម​ការងារ​វាយ​តម្លៃ​និង​កត់ត្រា​ស្ថិតិ​អន្តរជាតិ IFFHS បាន​បញ្ចេញ​នូវ​បញ្ជី​ឈ្មោះ​អ្នកចាត់ការ​ល្អ​បំផុត​នៅ​រយៈ​ពេល​មួយ​ទសវត្ស​ឬ ១០ ឆ្នាំ​ចុង​ក្រោយ ហើយ​ជា​លទ្ធផល​យើង​ពុំ​បាន​ឃើញ​ឈ្មោះ​លោក Pep Guardiola, Zinedine Zidane ឬ Jurgen Klopp ទេ ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​កំពូល។

Diego Simeone

ផ្ទុយ​ទៅ​វិញ IFFHS បាន​ជ្រើសរើស​យក​លោក Diego Simeone ដែល​ជា​អ្នកចាត់ការ​ល្អ​បំផុត​ក្នុង​លោក រាប់​ចាប់​ពី​ឆ្នាំ ២០១១ មក​ដល់​ឆ្នាំ ២០២០។

សម្រាប់ Simone ទទួល​បាន ១៥២ ពិន្ទុ តាម​រយៈ​ការ​ដឹកនាំ Atletico តាំង​ពី​ឆ្នាំ ២០១១ ហើយ​រមែង​ជួយ​ក្រុម​ឲ្យ​ឡើង​ទៅ​លេង​នៅ UCL ជា​បន្តបន្ទាប់។ ឆ្លង​កាត់ ៤០៣ ប្រកួត លោក​ដឹកនាំ​ក្រុម​ឈ្នះ ២០៣ លើក ស្មើ ១១៨ លើក និង​ចាញ់ ៨២ លើក ហើយ​ឈ្នះ​ពាន​រង្វាន់​សរុប​ចំនួន ៧។

សម្រាប់​បញ្ជី​ឈ្មោះ​អ្នក​ចាត់ការ​ល្អ​បំផុត​ទាំង ៧ យើង​បង្ហាញ​ដូច​ខាង​ក្រោម៖

Pep/Klopp
Diego Simeone
  • Diego Simeone ១៥៤ ពិន្ទុ
  • Pep Guardiola – ១៤៤ ពិន្ទុ
  • Jurgen Klopp – ១០៥ ពិន្ទុ
  • Jose Mourinho – ៩១ ពិន្ទុ
  • Massimiliano Allegri – ៧៧ ពិន្ទុ
  • Unai Emery – ៧០ ពិន្ទុ
  • Zinedine Zidane – ៥៩ ពិន្ទុ៕

ប្រភព៖ BeSoccer

អានអត្ថបទបន្ទាប់៖ ជើងចាស់ Eto’O មើលឃើញសមត្ថភាពកីឡាករម្នាក់ ដែលអាចស្នងតំណែងរបស់ Messi នៅ Barcelona

អតីតខ្សែប្រយុទ្ធរបស់ Barcelona លោក Samuel Eto’o បានសម្លឹងឃើញ ខ្សែប្រយុទ្ធវ័យក្មេង Ansu Fati ថាជាអ្នកស្នងតំណែងរបស់ ប្រធានក្រុមបច្ចុប្បន្ន Lionel Messi។

ដ្បិត Messi បានបង្ហាញថា គេនៅតែជាកីឡាករដ៏ចាំបាច់មួយរូបនៅ Barcelona ប៉ុន្ដែ ខ្សែប្រយុទ្ធជនជាតិអាហ្សង់ទីនរូបនេះ ពុំទាន់បន្ដកុងត្រាថ្មីជាមួយក្លិបដែលមានមូលដ្ឋាននៅតំបន់កាតាឡូញ៉ានៅឡើយ ខណៈកុងត្រារបស់គេនឹងអស់សុពលភាពនៅរដូវក្ដៅខាងមុខនេះ។

ទោះយ៉ាងណាក្ដី អតីតមិត្តរួមក្រុមរបស់ Messi គឺលោក Eto’o បានមើលឃើញពីសមត្ថភាពរបស់ កីឡាករវ័យក្មេង Fati ថាអាចស្នងតំណែង Messi បាននាពេលអនាគត។

លោក Eto’o បាននិយាយថា៖ “ខ្ញុំគិតថា Ansu Fati ជាកីឡាករសម្រាប់ថ្ងៃអនាគត។ បច្ចុប្បន្ននេះ គេកំពុងធ្វើរឿងដ៏អស្ចារ្យ។ ខ្ញុំគិតថា ក្លិបគួរតែពង្រឹងសមត្ថភាពគេឱ្យបានល្អ។ ខ្ញុំសង្ឃឹមថា គេជាកីឡាករម្នាក់ ដែលអាចស្នងពី Messi”៕

ប្រភព៖ MARCA