លុត​ប្រ៊ុយណេ ៨-០ ម្សិលមិញ កីឡាករ​ថៃ Suphanat វ៉ៃ​បាន​កំណត់ត្រា​ពិសេស​មួយ

នា​ការ​ប្រកួត​ជម្រុះ​ពាន​រង្វាន់ AFC U-23 Championship 2020 កាល​ពី​ថ្ងៃ​ម្សិលមិញ ក្រុម​ដំរី​របស់​ថៃ​បាន​យក​ឈ្នះ​ប្រ៊ុយណេ​នៅ​លទ្ធផល ៨-០ ប៉ុន្តែ​ក្នុង​នោះ​ក៏​មាន​កីឡាករ​មួយ​រូប​បាន​បំបែក​កំណត់ត្រា​ប្រវត្តិសាស្រ្ត។

នោះ​គឺ​តារា​ឆ្នើម​វ័យ​ក្មេង Suphanat Mueanta ដែល​បាន​រក​គ្រាប់​បាល់ ត្រូវ​បាន​រាប់​ចូល​ជា​កីឡាករ​វ័យ​ក្មេង​បំផុត​នៅ AFC U-23 ដែល​អាច​ស៊ុត​បញ្ចូល​ទី ​នៅ​វ័យ​ត្រឹម​តែ ១៦ ឆ្នាំ ៧ ខែ និង ២២ ​ថ្ងៃ ខណៈ​កំណត់ត្រា​ចាស់​ធ្វើ​បាន​ដោយ​កីឡាករ Hashim Ali Abdullatif របស់​កាតា​មាន​វ័យ ១៧ ឆ្នាំ ៥ ខែ និង ២ ​ថ្ងៃ។

​បញ្ជាក់​ថា​នា​ជុំ​ទី ៣ របស់​ U-23 របស់​ថៃ​នឹង​ត្រូវ​ប៉ះ​គ្នា​ជាមួយ​នាគ​កំណាច​វៀតណាម ខណៈ​គោព្រៃ​កម្ពុជា​ត្រូវ​បិទ​ការ​ប្រកួត​ដោយ​តតាំង​ជាមួយ​ចិន​តៃប៉ិ​នា​ល្ងាច​ស្អែក​ម៉ោង ២០:០០ នាទី​យប់។

ប្រភព:FoxSportAsia