លោកព្រះ Zlatan ថាព្រមត្រលប់ទៅ PSG វិញ បើក្លឹបហ៊ានផ្តល់ឲ្យតំណែងពិសេសមួយនេះ

កីឡការសញ្ជាតិស៊ុយអែដ Zlatan Ibrahimovic ហាក់នៅតែមានចិត្តចង់វិលត្រលប់ទៅផ្ទះចាស់ Paris Saint-Germain ទាំងដែលបច្ចុប្បន្នខ្លួនកំពុងបង្ហាញទម្រង់លេងយ៉ាងល្អឲ្យក្លឹប LA Galaxy នៅក្របខ័ណ្ឌអាមេរិក។ ប៉ុន្តែការវិលទៅលើកនេះ លោកពុំមានបំណងចាប់តំណែងជាខ្សែប្រយុទ្ធធម្មតានោះទេ។

 

ថ្លែងក្នុងបទសម្ភាសន៍ជាមួយ L’Equipe លោកប្រាប់ថា៖ “PSG ចង់បានខ្ញុំត្រលប់ទៅបម្រើការនៅទីនោះវិញ ប៉ុន្តែបើខ្ញុំត្រលប់ លុះត្រាណាតែឲ្យខ្ញុំធ្វើជាអ្នកចាត់ការហើយក្នុងការគិតរបស់ខ្ញុំក៏គ្មានជម្រើសផ្សេងទៀតនោះដែរ”

រំឭកថាក្នុង ២៧​ ប្រកួតឲ្យក្លឹបថ្មីលោកព្រះ Zlatan រកបាន ២២ គ្រាប់ និង Assist ៦ លើក ដោយស្ថិតិនេះបានពុះកញ្រ្ជោលដល់ក្លឹបអឺរ៉ុបជាច្រើនចង់យកគាត់វិលត្រលប់ទៅវិញជាញឹកញយ។

ទស្សនាការរកគ្រាប់បាល់ល្អបំផុតរបស់ Zlatan អំឡុងលេងឲ្យ PSG:

ប្រភព:BeSoccer

មតិយោបល់