លោក Enrique បានបង្ហើបថា ខ្សែបម្រើម្នាក់របស់ Atletico នឹងលេងល្អជាង Busquets

បើតាម​សំដីរបស់គ្រូបង្វឹកជម្រើសជាតិអេស្ប៉ាញ លោក Luis Enrique បាននិយាយថា ខ្សែបម្រើ Rodri របស់ក្លឹប Atletico Madrid អាចនឹងអភិវឌ្ឈខ្លួន ទៅជាកីឡាករម្នាក់ដែលលេងបានល្អជាង ខ្សែបម្រើ Sergio Busquets របស់ Barcelona។

ខ្សែបម្រើវ័យ២២ឆ្នាំ Rodri ត្រូវបានកោះហៅអោយចូលរួមជាមួយនឹងក្រុមជម្រើសជាតិអេស្ប៉ាញ សំរាប់ការប្រកួតមិត្តភាព នាពេលខាងមុខ ទល់នឹងក្រុមវេលស៍ ហើយនឹងការប្រកួត Nations League ទល់នឹងក្រុមអង់គ្លេស។

អតីតកីឡាកររបស់ក្រុម Villarreal មានរបៀបលេងប្រហាក់ប្រហែលនឹង ខ្សែបម្រើកណ្ដាលរបស់ Barca កីឡាករ Busquets ទើបលោក Enrique ធ្វើការប្រៀបធៀបរវាងកីឡាករទាំងពីររូបនេះ។

គ្រូបង្វឹកអេស្ប៉ាញ បាននិយាយនៅក្នុងសន្និសីទកាសែតថា៖ “ខ្ញុំធ្លាប់បាននិយាយរួចមកហើយពីភាពស្រដៀងគ្នា នៃពួកគេទាំងពិរ។ ហើយវាមិនល្អនោះទេ ដែលត្រូវសរសើរគេខ្លាំងពេក ព្រោះគេនៅក្មេង ប៉ុន្ដែ Rodri នឹងឈានទៅកំរិត​របស់ Busquets ហើយអាចនឹងលើសនេះទៀតក៏ថាបាន។ នរណាដឹងពីសមត្ថភាពរបស់គេ?”

ប្រភព៖ Goal