លោក Mourinho ទទួលបានការងារថ្មី ក្រោយពីបដិសេធក្លឹប Benfica

លោក Jose Mourinho នឹងបង្ហាញខ្លួន ក្នុងនាមជាអ្នកវិភាគបាល់ទាត់ សំរាប់ទូរទស្សន៍ beIN SPORTS ខណៈដែលប្រព័ន្ធផ្សព្វផ្សាយបានបញ្ជាក់ផងដែរ។

បុរសសញ្ជាតិព័រទុយហ្គាល់រូបនេះ ត្រូវបានបណ្ដេញចេញពីតំណែង អ្នកចាត់ការក្លឹប Manchester United កាលពីខែមុន ហើយបច្ចុប្បន្នពួកគេទទួលបានជ័យជំនះ៥ប្រកួតជាប់គ្នា ក្រោមការដឹកនាំរបស់ គ្រូបង្វឹកបណ្ដោះអាសន្នលោក Ole Gunnar Solskjaer។

បន្ទាប់ពីបានបដិសេធ ក្នុងការទៅដឹកនាំក្រុមជើងខ្លាំងព័រទុយហ្គាល់ Benfica លោក Mourinho ខណៈដែល Inter Milan ឬ Real Madrid អាចជាក្លឹបដែលលោកនឹងទៅដឹកនាំ នាពេលខាងមុខ។

យ៉ាងណាក្ដី ការកាន់តួនាទីនៅទូរទស្សន៍ beIN SPORTS លោកនឹងចូលរួមវិភាគទាក់ទងនឹងបាល់ទាត់នៅលីគកំពូលអង់គ្លេស និង ការប្រកួត Asian Cup សំរាប់ទូរទស្សន៍នេះផងដែរ ហើយលោកបានបង្ហាញខ្លួន សំរាប់ការប្រកួតរវាង អារ៉ាប៊ីសាអ៊ូឌីត ទល់នឹង កាតា៕

ប្រភព៖ AS