លោក Perez ឆ្លើយតប​ ទៅនឹងចចាមអារ៉ាមចង់បាន ខ្សែប្រយុទ្ធកណ្ដាលតំលៃថ្លៃ

លោក Florentino Perez ដែលជាប្រធានក្លឹប Real Madrid បាននិយាយប្រាប់ទស្សនាវដ្ដីបារាំង France Football អំពីស្ថានភាពបច្ចុប្បន្នរបស់ក្លឹប ហើយលោកបានទំលាយថា ក្លឹបមិនចាំបាច់ចំណាយលុយច្រើនសន្ធឹកសន្ធាប់ ដើម្បីទិញយកកីឡាករមកចូលរួមឡើយ។

នៅក្នុងបទសម្ភាសន៍ ប្រធានក្លឹបស្ដេចស ត្រូវបានចោទសួរអំពី គោលដៅក្នុងការចុះហត្ថលេខានាំយកខ្សែប្រយុទ្ធកណ្ដាល លំដាប់កំពូលមកចូលរួម។

លោកបានឆ្លើយតបថា៖ “យើងមានក្រុមកីឡាករល្អបំផុតនៅលើលោក ហើយពានដែលយើងបានឈ្នះគឺជាភស្ដុតាង ដែលបានបង្ហាញស្រាប់។ យើងមិនចំណាយលុយច្រើនសំរាប់ការដោះដូរនោះទេ។ ជាច្រើនឆ្នាំកន្លងមកនេះ យើងបានអាន និង បានលឺថា Madrid ត្រូវការនាំយកកីឡាករលេខ៩ថ្មី មកចូលរួម ហើយអ្វីដែលជាការពិតនោះ Karim Benzema គឺជាខ្សែប្រយុទ្ធកណ្ដាលល្អបំផុតលើលោក។

“អ្វីដែលយើងត្រូវធ្វើគឺ ចុះហត្ថលេខានាំយកកីឡាករក្មេងៗ ដែលមានអនាគតត្រចះត្រចង់នាពេលខាងមុខ ដូចជា Vinicius និង Rodrygo ជាដើម ហើយពួកគេមានឈ្មោះក្នុងបេក្ខភាព Kopa trophy ផងដែរ។”

Goal: មកស្គាល់ក្រុមដែលមានទម្រង់លេងល្អបំផុត ខណៈការប្រកួត UCL កាន់តែខិតចូលមកដល់

ប្រភព៖ AS