លោក Pochettino បើកទូលាយ សម្រាប់អនាគតក្លឹបដែលត្រូវដឹកនាំ នាពេលអនាគត

លោក Mauricio Pochettino បាននិយាយថារូបលោក មានការបើកទូលាយ ក្នុងការដឹកនាំនៅក្លឹប Premier League ក្រៅពីក្លឹបកំពូលទាំង៦ ហើយលោកមានបំណងចង់មកដឹកនាំ ទាំងនៅអង់គ្លេស ឬ ក្លឹបបរទេសផ្សេងទៀត។

បុរសសញ្ជាតិអាហ្សង់ទីនរូបនេះ បានបញ្ចប់តំណែងអ្នកចាត់ការក្លឹប Tottenham កាលពីខែវិច្ឆិកា ហើយរូបលោកជាគ្រូបង្វឹកគោលដៅរបស់ក្លឹប Newcastle United និងក្លឹបដទៃផ្សេងទៀតនៅអឺរ៉ុបផងដែរ។

លោក Pochettinho បាននិយាយថា៖ “ខ្ញុំស្រលាញ់អង់គ្លេស គំនិតរបស់ខ្ញុំគឺបន្ដរស់នៅទីក្រុងឡុងដ៍ ប៉ុន្ដែនៅក្នុងពេលតំណាលគ្នា ខ្ញុំបើកទូលាយទៅកាន់ប្រទេសដទៃ ដើម្បីស្ដាប់ ហើយមើលអ្វីដែលបានកើតឡើង។”

“ខ្ញុំត្រៀមខ្លួនរួចរាល់ ហើយយើងជាបុគ្គលិកគ្រូបង្វឹកដែលមានភាពប្រសើរច្រើនជាងមុន។ យើងបានរៀនសូត្របានច្រើនពីបទពិសោធន៍របស់យើងនៅ Espanyol, Southampton និង Tottenham។ យើងមានអ្វីដែលបង្ហាញថាពួកគេអាចទុកចិត្ដយើងបាននៅពេលអនាគត។”

ប្រភព៖ Sky Sports

អានអត្ថបទបន្ទាប់៖ អតីតដៃគូម្នាក់របស់ Ronaldo ឈរនៅលេខ៣ ក្នុងបញ្ជីកីឡាកររួមចំណែក បង្កើតគ្រាប់បាល់ច្រើនបំផុតនៅ UCL

Karim Benzema ជាកីឡាករទី៣ដែលរួមចំណែកបង្កើតគ្រាប់បាល់(ស៊ុតបញ្ចូលទី និង assist) នៅក្នុងប្រវត្ដិសាស្ដ្រ Champions League ដែលតាមពីក្រោយ Lionel Messi និង Cristiano Ronaldo។

បើសិនជាបូកបញ្ចូលគ្រាប់បាល់ និង assist ជាមួយគ្នា ខ្សែប្រយុទ្ធរបស់ក្រុម Real Madrid រួមចំណែកបង្កើតគ្រាប់បាល់បាន 91គ្រាប់ (ស៊ុតចូល 63គ្រាប់ និង បញ្ជូនបាន 27គ្រាប់)។

Cristiano ឈរនៅកំពូលតារាងនៃការរួមចំណែករកគ្រាប់បាល់ ដែលសរុប 169គ្រាប់ (ស៊ុតចូល 129គ្រាប់ និង បញ្ជូន 40គ្រាប់) ខណៈ Messi មាន 149គ្រាប់(ស៊ុតចូល 114គ្រាប់ និង បញ្ជូន 35គ្រាប់)។

កីឡាករទាំង១០រូប ដែលរួមចំណែកបង្កើតគ្រាប់បាល់បានច្រើនបំផុតមានដូចជា៖

Cristiano Ronaldo 169 (ស៊ុតចូល 129 + 40 ក្នុង 173 ប្រកួត)

Lionel Messi 149 (ស៊ុតចូល 114 + បញ្ជូន 35 ក្នុង 141 ប្រកួត)

Karim Benzema 91 (ស៊ុតចូល 64 + បញ្ជូន 27 ក្នុង 119 ប្រកួត)

Raúl González 87 (ស៊ុតចូល 71 + បញ្ជូន 16 ក្នុង 144 ប្រកួត)

Robert Lewandowski 79 (ស៊ុតចូល 64 + បញ្ជូន 15 ក្នុង 86 ប្រកួត)

Ruud van Nistelrooy 76 (ស៊ុតចូល 60 + បញ្ជូន 16 ក្នុង 81 ប្រកួត)

Zlatan Ibrahimovic 75 (ស៊ុតចូល 49 + បញ្ជូន 26 ក្នុង 123 ប្រកួត)

Andriy Shevchenko 72 (ស៊ុតចូល 59 + បញ្ជូន 13 ក្នុង 116 ប្រកួត)

Thierry Henry 67 (ស៊ុតចូល 51 + បញ្ជូន 16 ក្នុង 115 ប្រកួត)

Thomas Müller 64 (44 + បញ្ជូន 20 ក្នុង 113)