លោក Sarri និយាយពីឱកាស នៃការចូលលេងជម្រើសដំបូងរបស់ Kepa ដែលអវត្តមានកាលប៉ះ Spurs

អ្នកចាត់ការ Maurizio Sarri បាននិយាយថា អ្នកចាំទី Kepa Arrizabalaga នៅតែជាអ្នកចាំទីដៃទីមួយរបស់ក្រុម ទោះមិនត្រូវបានប្រើនៅក្នុងជម្រើស១១នាក់ដំបូង ក្នុងជំនួប Premier League ទល់នឹងក្រុម Tottenham។

រំលឹកថា Kepa បានបដិសេធមិនព្រមប្ដូរចេញ ក្នុងកំឡុងពេលប្រកួត Carabao Cup វគ្គផ្ដាច់ព្រ័ត្រ ទល់នឹងក្រុម Manchester City ប៉ុន្ដែអ្នកចាំទីរូបនេះ និង គ្រូបង្វឹកបានលើកឡើងថា បញ្ហានេះបានកើតឡើងដោយសារការយល់ច្រលំ។

កីឡាករដែលមានតំលៃថ្លៃបំផុតរបស់ Chelsea ត្រូបានពិន័យប្រាក់ថ្លៃឈ្នួលពលកម្ម ១សប្ដាហ៍ សំរាប់ការមិនស្ដាប់បង្គាប់ សំរាប់ការប្ដូរចូលជំនួសដោយ Willy Caballero នៅពេលដែលរូបគេឈរនៅលើទីលាន Wembley ក្នុងការប្រកួតទល់នឹង Man City។

លោក Sarri បាននិយាយថា៖ “ពិតណាស់ ខ្ញុំគិតថា វាជាការសំរេចចិត្តមួយដ៏ត្រឹមត្រូវ ព្រោះ Kepa បានបង្កកំហុសមួយដ៏ធំ ហើយគេបានសងទៅក្លឹបវិញ ហើយបន្ទាប់មកគេអាចចូលលេងជាមួយក្រុមបាន។

“ប៉ុន្ដែក្នុងការប្រកួតនេះ គេមិនអាចចូលលេងបានទេ។ ចាប់ពីស្អែកទៅ Kepa នឹងត្រលប់មកចូលរួមជាមួយយើងវិញ សំរាប់ការប្រកួតនៅចុងសប្ដាហ៍។ ខ្ញុំមិនអាចធានាបានទេ ថាប្រកួតបន្ទាប់គេអាចជាប់ជម្រើសដំបូង ប៉ុន្ដែនៅសប្ដាហ៍ក្រោយគេច្បាស់ជាមានសង្ឃឹមអាចចូលលេង។

“នៅពេលដែលអ្នកនៅក្មេង ខ្ញុំគិតថាអ្នកអាចនឹងបង្កើតកំហុស ហើយរឿងដែលសំខាន់នោះគឺអ្នកត្រូវស្វែងយល់ពីកំហុសរបស់ខ្លួន បន្ទាប់ពីបានប្រព្រឹត្តខុស។ ហើយសំរាប់ខ្ញុំ អ្វីដែលល្អបំផុតនោះគឺបញ្ចប់រឿងនេះ។”

ប្រភព៖ Sky Sports

មតិយោបល់