លោក Sarri បង្ហាញពីអារម្មណ៍របស់ខ្លួន ពេលដែល Messi ឈ្នះពាន Ballon d’Or ច្រើនជាង Ronaldo

លោក Maurizio Sarri បាននិយាយថា វាពិតជាគួរឲ្យមួរម៉ៅ ដែលកីឡាករផ្សេងឈ្នះពាន Ballon d’Or ច្រើនជាងតារាឆ្នើម Cristiano Ronaldo។

ប្រធានក្រុម Barcelona ខ្សែប្រយុទ្ធ Lionel Messi បានឈ្នះពាន Ballon d’Or លើកទី៦របស់ខ្លួន កាលពីខែធ្នូកន្លងទៅ ខណៈដែល Ronaldo ដែលបានឈ្នះពាននេះ៥លើក ស្ថិតនៅចំណាត់ថ្នាក់លេខ៣។

ហើយគ្រូបង្វឹក Sarri មានបំណងចង់ជួយឲ្យ ខ្សែប្រយុទ្ធឆ្នើមព័រទុយហ្គាល់ លើកពានកីឡាករល្អបំផុតប្រចាំឆ្នាំមួយនេះ លើកទី៦ ដើម្បីតាមស្មើជាមួយនឹង Messi។

លោក Sarri បាននិយាយថា៖ “ខ្ញុំចង់ជួយឲ្យ Cristiano ឈ្នះពាន Ballon d’Or មុន។ វាពិតជាគួរឲ្យមួរម៉ៅណាស់ ដែលកីឡាករណាមួយ ឈ្នះពាន Ballon d’Or ច្រើនជាងរូបគេ។ ខ្ញុំគិតអំពីគេ ហើយខ្ញុំគិតថាខ្ញុំអាចជួយគេ វាជាគោលបំណងរបស់ខ្ញុំ ហើយជាគោលបំណងរបស់ក្រុមផងដែរ។ វាគឺត្រឹមត្រូវសំរាប់គេ។”

ប្រភព៖ Goal

អានអត្ថបទបន្ទាប់៖ កីឡាករសំខាន់ពីររូបរបស់ Liverpool អាចចូលហ្វឹកហាត់ពេញលេញ មុនប៉ះ Man United ចុងសប្ដាហ៍នេះ

កីឡាករសំខាន់ពីររូបរបស់ Liverpool គឺ Fabinho និង Joel Matip បានត្រលប់មកហ្វឹកហាត់ពេញលេញជាមួយនឹងមិត្តរួមក្រុមកាលពីថ្ងៃពុធកន្លងទៅ មុនការប្រកួតជាមួយនឹង Manchester United ចុងសប្ដាហ៍នេះ។

ខ្សែបម្រើ Fabinho បានអវត្តមានពីទីលានប្រកួត ចាប់តាំងពីរូបគេមានបញ្ហារបួសកជើង កំឡុងការប្រកួតទល់នឹង Napoli នៅ Champions League កាលពីថ្ងៃទី ២៧ ខែវិច្ឆិកាកន្លងទៅ ខណៈដែលខ្សែការពារកណ្ដាល Matip មិនបានចូលលេងតាំងពី Liverpool ប៉ះជាមួយ Man United ដោយសារបញ្ហារបួស ក្នុងការប្រកួតជ័យជំនះទល់នឹង Sheffield United។

ដោយឡែកខ្សែការពារ Dejan Lovren ក៏មានធូរស្បើយច្រើនពីបញ្ហារបួសភ្លៅ ប៉ុន្ដែកីឡាកររូបនេះ មិនទាន់អាចត្រលប់មកចូលហ្វឹកហាត់ពេញលេញនៅឡើយ។

គួរបញ្ជាក់ថា Liverpool នឹងបើកកីឡដ្ឋាន Anfield ទទួលស្វាគមន៍ Manchester United នៅរាត្រីថ្ងៃអាទិត្យវេលាម៉ោង ១១៖៣០នាទីយប់ ដោយជំនួបរវាងក្រុមទាំងពីរ កាលប៉ះគ្នានៅទឹកដី Old Trafford បានបញ្ចប់ត្រឹមលទ្ធផល ១-១ ហើយវាជាការប្រកួតតែមួយគត់ដែល ហង្សក្រហម មិនអាចយកបាន៣ពិន្ទុនៅក្នុងលីគ រដូវកាលនេះ៕

ប្រភព៖ Sky Sports