លោក Sarri ប្រាប់ពីក្រុមដែលមិនចង់អោយ Chelsea ជួបនៅវគ្គ៨ក្រុម Europa League

គ្រូបង្វឹក Maurizio Sarri បាននិយាយថា មិនចង់អោយក្រុមរបស់លោក ប៉ះអតីតក្រុម Napoli ដែលលោកធ្លាប់ដឹកនាំនោះទេ លើកលែងតែនៅក្នុងវគ្គផ្ដាច់ព្រ័ត្រ​ បន្ទាប់ពីរូបលោកបានដឹកនាំក្រុមទទួលបានជ័យជំនះ យ៉ាងងាយស្រួលទៅលើក្រុម Dynamo Kiev ដែលសរុបលទ្ធផលទាំងពីរជើង ៨-០។

គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះ បានដឹកនាំក្រុមតោខៀវឡើងវគ្គ៨ក្រុមចុងក្រោយ Europa League ជាស្ថាពរ បន្ទាប់ពីខ្សែប្រយុទ្ធ Olivier Giroud រកបានហេតទ្រីគ ជួយអោយក្រុមរបស់ខ្លួនទទួលបានជ័យជំនះ នៅទឹកដីអ៊ុយក្រែន ៥-០។

គួររំលឹកថា លោក Sarri បានដឹកនាំក្រុម Napoli បីរដូវកាល មុនពេលដែលលោកចូលខ្លួនមកជំនួសគ្រូបង្វឹក Antonio Conte កាលពីរដូវក្ដៅនៅទឹកដី Stamford Bridge។ ហើយក្រុមទាំងពីរអាចនឹងប៉ះគ្នានៅក្នុងវគ្គ៨ក្រុមចុងក្រោយ UEL បន្ទាប់ពីពួកគេបានយកឈ្នះគូប្រកួតរៀងៗខ្លួន។

លោក Sarri បាននិយាយថា៖ “ខ្ញុំចង់អោយក្រុមទាំងពីរប៉ះគ្នានៅវគ្គផ្ដាច់ព្រ័ត្រ។ ទី១ដោយសារ វាមានន័យថាយើងអាចមានឱកាសឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ហើយខ្ញុំក៏រីករាយខ្លាំងណាស់ចំពោះរឿងនេះ។ ទី២ វាមានន័យថា ក្រុម Napoli ក៏ឈានដល់វគ្គផ្ដាច់ព្រ័ត្រ វាក៏បានធ្វើអោយខ្ញុំរីករាយផងដែរ។ ខ្ញុំមានទំនាក់ទំនងយ៉ាងល្អ នៅទីនោះ ហើយនឹងប្រជាជនដែលរស់នៅទីនោះផងដែរ។ សំរាប់ខ្ញុំវាពិតជាពិបាក ក្នុងការប្រកួតតទល់ជាមួយពួកគេនៅទីក្រុង Naples។”

មិនអោយចាញ់៤ក្រុមនៅ UCL ក្រុមតោខៀវនិងកាំភ្លើងធំ យកឈ្នះគូប្រកួតឡើងទៅវគ្គ៨ក្រុម UEL

ប្រភព៖ talkSPORT

មតិយោបល់