លោក Solskjaer និយាយអ្វីខ្លះ ក្រោយពី Man United ខកខានឱកាសឡើងមកលេខ៣ ក្នុងតារាង PL?

លោក Ole Gunnar Solskjaer បានលើកឡើងថា Manchester United មិនសក្ដិសម នឹងទទួលបានជ័យជំនះទេ បន្ទាប់ពី Southampton រកគ្រាប់បាល់តាមស្មើនៅចុងម៉ោង សម្រាប់ការប្រកួត ដែលបញ្ចប់ក្នុងលទ្ធផល 2-2។

ក្រុមបិសាចក្រហមបានខកខានឱកាស ក្នុងការឡើងមកកាន់លេខ៣ ហើយបន្ដឈរនៅលេខ៥ក្នុងតារាង Premier League បន្ទាប់ពីពួកគេ ធ្វើឲ្យរបូតគ្រាប់បាល់នៅម៉ោងបន្ថែម។

ក្រោយចប់ការប្រកួត លោក Solskjaer បានថ្លែងប្រាប់ Sky Sports ថា៖ “វាជាពេលវេលាដ៏អាក្រក់បំផុត ដែលត្រូវរបូតគ្រាប់បាល់ ប៉ុន្ដែវាបានកើតឡើង នៅក្នុងពិភពបាល់ទាត់។”

“អ្នកត្រូវតែទទួលយកវា ព្រោះយើងបានឈ្នះច្រើនប្រកួតមកហើយ បែបនេះសម្រាប់យើង។ វាជាគ្រប់ផ្នែកដែលយើងត្រូវរៀនពីក្រុមមួយនេះ ពិតជាមានការខកចិត្ត បន្ទាប់ពីអ្នកគិតថា នឹងទទួលបាន៣ពិន្ទុទៅហើយ។”

“ប៉ុន្ដែប្រហែលជា យើងមិនសក្ដិសមទទួលបាន៣ពិន្ទុទេ នៅថ្ងៃនេះ។ ពួកគេលេងបានល្អ។ ពួកគេមានភាពរឹងមាំ។ យើងមិនមានចង្វាក់លេងក្នុងការបញ្ជូនបាល់ទេ នៅថ្ងៃនេះ ជាពិសេសនៅពេលដែលយើងនាំមុខ 2-1 ប៉ុន្ដែយើងបានបង្កើតឱកាសជាច្រើន និងលេងបាល់បានល្អក្នុងពេលនោះ។”

ប្រភព៖ Sky Sports

អានអត្ថបទបន្ទាប់៖ តាំងពី Neymar ចាកចេញ Barca ចាយលុយអស់ប៉ុន្មានហើយដើម្បីទិញកីឡាករ?

ក្លឹបអ្នកមានបុណ្យ FC Barcelona បានចាយលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ចាប់តាំងពីអតីតតារាឆ្នើម Neymar សម្រេចចិត្តផ្ទេរចេញទៅលេងនៅក្រុយក្សបារាំង PSG កាលពីឆ្នាំ ២០១៧។

Neymar 

យោងទៅតាមគេហទំព័រ BRFootball បានចុះផ្សាយថា ក្រុមកាតាឡាន់ចាយលុយអស់ប្រមាណជិត ៨០០ លានអឺរ៉ូ ដើម្បីទិញកីឡាករ គិតចាប់តាំងពីខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល ដើរចេញពីក្លឹប។

Dembele
Coutinho

ប្រភពដដែលក៏បានបញ្ចេញបញ្ជីឈ្មោះកីឡាករដែលក្រុមកាតាឡាន់ជះលុយយ៉ាងសម្បើមកាលពីពេលកន្លង ដើម្បីនាំយកពួកគេមកទឹកដី Camp Nou ផងដែរ ដោយក្នុងនោះមានដូចខាងក្រោម៖

  1. Paulinho ទិញមកក្នុងតម្លៃ ៤០ លានអឺរ៉ូ
  2. Dembele ទិញមកក្នុងតម្លៃ ១២២,៥ លានអឺរ៉ូ
  3. Coutinho ទិញមកក្នុងតម្លៃ ១៥០ លានអឺរ៉ូ
  4. Mina ទិញមកក្នុងតម្លៃ ១១,៨ លានអឺរ៉ូ
  5. Arthur ទិញមកក្នុងតម្លៃ ៣១ លានអឺរ៉ូ
  6. Lenglet ទិញមកក្នុងតម្លៃ ៣៥,៩ លានអឺរ៉ូ
  7. Malcom ទិញមកក្នុងតម្លៃ ៤១ លានអឺរ៉ូ
  8. Vidal ទិញមកក្នុងតម្លៃ ១៨ លានអឺរ៉ូ
  9. De Jong ទិញមកក្នុងតម្លៃ ៧៥ លានអឺរ៉ូ
  10. Pjanic ទិញមកក្នុងតម្លៃ ៦០ លានអឺរ៉ូ
  11. Neto ទិញមកក្នុងតម្លៃ ២៦ លានអឺរ៉ូ
  12. Griezmann ទិញមកក្នុងតម្លៃ ១២០ លានអឺរ៉ូ
  13. Junior ទិញមកក្នុងតម្លៃ ១៨ លានអឺរ៉ូ
  14. Braithwaite ទិញមកក្នុងតម្លៃ ១៨ លានអឺរ៉ូ

សរុបជារួមមក Barcelona ចាយលុយអស់ ៧៦៧,២ លានអឺរ៉ូ ក្នុងការទិញកីឡាករមកកាន់ក្រុមរបស់ខ្លួនចាប់តាំងពី Neymar សម្រេចចិត្តដើរចេញពីក្រុម៕

ប្រភព: BR