ល្មមដេកភិតភ័យ! ច្រើន​គ្រាប់​ហើយ Ronaldo ស៊ុត​ទម្លាក់ Ajax ចេញ​ពី Champions League

ប៉ះ​គ្នា ៨ ប្រកួត​លើក​ចុង​ក្រោយ​នា​រយៈ​ពេល​ជាង ១ ទសវត្សរ៍​ចុង​ក្រោយ​នេះ Real Madrid មិន​ធ្លាប់​ចាញ់ Ajax សូម្បី​តែ​មួយ​លើក ប្លែក​អី​នា​រដូវ​កាល ២០១៨/១៩ ក្រោយ​បាត់បង់ Ronaldo គ្រប់​យ៉ាង​ក៏​មាន​ការ​ប្រែប្រួល​យ៉ាង​អាម៉ាស់​បំផុត។

ក្រឡេក​ទៅ​ជ្រុង​ម្ខាង​នៃ​ការ​រក​គ្រាប់​បាល់​របស់ Cristiano Ronaldo ទល់​នឹង​ក្លឹប Ajax គឺ​បុរស​សញ្ជាតិ​ព័រទុយហ្គាល់​ធ្លាប់​បំបែក​បាន ៧ លើក​រួច​មក​ហើយ ដោយ​សុទ្ធ​សឹង​ជា​គ្រាប់​បាល់​ទម្លាក់​ក្រុម​ហូឡង់​ចេញ​ពី​ក្របខ័ណ្ឌ Champions League ទាំង​ស្រុង។

ដោយ​ ២ គ្រាប់​ដំបូង​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី ២៣ វិច្ឆិកា ឆ្នាំ ២០១០ អំឡុង​ Real យក​ឈ្នះ Ajax ៤-០ ខណៈ​ ១ គ្រាប់​ទៀត​កើត​ឡើង​គ្រា Real លុត ៣-០ នា​ឆ្នាំ ២០១១ ហើយ​បន្ថែម​បាល់ Hat-Trick អំឡុង​យក​ឈ្នះ ៤-១ កាល​ពី​ឆ្នាំ ២០១២ រហូត​ដល់​ជើង​បន្ទាប់ Ronaldo ស៊ុត​មួយ​គ្រាប់​ទៀត​ដែល Assist ចេញ​ពី Karim Benzema ដែល​ជា​គ្រាប់​បាល់​ទី ៧ របស់​លោក​ផ្ទាល់។

ក្នុង​នោះ​ការ​ស៊ុត​នៅ Champions League ទល់​នឹង​ក្រុម​ទោល គឺ​មាន​តែ​ ២ ក្រុម​ផ្សេង​ទៀត​ប៉ុណ្ណោះ ដែល CR7 បំបែក​បាន​ច្រើន​បំផុត ដោយ​មាន​ទល់ Bayern Munich ៩ គ្រាប់​និង Juventus ១០ គ្រាប់។

ប្រភព:Opta

មតិយោបល់