វគ្គ​ជម្រុះ​តាម​ពូល​ជុំ​ទី ២ (World Cup) ដែល​កម្ពុជា​ត្រូវ​តតាំង ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ណា?

កម្ពុជា​​បាន​បញ្ចប់​នៅ​លទ្ធផល ៤-១ ទៅ​លើ​ក្រុម​ជម្រើស​ជាតិ​ប៉ាគីស្ថាន​ក្រោយ​យក​ឈ្នះ​ទាំង​នៅ​ជើង​ទី ១ និង ២ ​សម្រាប់​ការ​ប្រកួត​អំឡុង​ពេល​មួយ​សប្តាហ៍​ពេញ។

ជ័យជម្នះ​បាន​រុញ​ច្រាន​ឲ្យ​គោព្រៃ​មាន​ឱកាស​ឡើង​បន្ត​ទៅ​តតាំង​វគ្គ​ជម្រុះ​តាម​ពូល​ជុំ​ទី ២ ​ដោយ​ការ​ចាប់​ឆ្នោត​ចែក​ពូល​នឹង​សម្រេច​ធ្វើ​នៅ​ថ្ងៃ​ទី ១៧ ​កក្កដា ឆ្នាំ ២០១៩ ក្នុង​ទីក្រុង​ដូហា ប្រទេស​កាតា។

ជុំវិញ​កាលបរិច្ឆេទ​ប្រកួត​នឹង​ប្រព្រឹត្តិ​ទៅ​ចាប់​ពី​ថ្ងៃ​ទី ៥ ​កញ្ញា ឆ្នាំ ២០១៩ សម្រាប់​ជុំ​ទី ១ រហូត​ដល់​ជុំ​ទី ១០ ​នា​ថ្ងៃ​ទី ៩ ​មិថុនា ឆ្នាំ ២០២០។ ក្រុម​ទាំង ៤០ នឹង​ត្រូវ​ចាប់​ឆ្នោត​ចែក​ចេញ​ជា ៨ ​ពូល​តតាំង​ការ​លេង​ក្នុង​និង​ក្រៅ​ដី ដោយ​ក្នុង​ពូល​នីមួយៗ​នឹង​ចម្រាញ់​យក​ក្រុម​លេខ ១ & ២ ឡើង​ទៅ​ការ​តតាំង​ជុំ​ទី ៣។

ប្រភព: Wikipedia

រូបភាព: FFC