Real Madrid ឈរនៅលេខ២ ជាក្លឹបដែលមានកីឡាករសរុបថ្លៃបំផុត ខណៈដែលម្ចាស់ពាន UCL ឈរនៅលេខ៤

រដូវកាលថ្មីកាន់តែកៀក ខណៈដែល Real Madrid ប្រឹងប្រែងត្រៀមសំរាប់ការប្រកួតប្រជែង ដើម្បីបំភ្លេចរដូវកាលមុនដែលពួកគេ រងនូវភាពជូរចត់ ដោយព្យាយាមអោយក្លាយជាក្រុមដែលជាបេក្ខភាពក្នុងការប្រជែងពានទាំងក្នុងស្រុក និង នៅក្នុងការប្រកួតពានអឺរ៉ុប។

ដើម្បីអោយគោលដៅនេះ កាន់តែមានភាពងាយស្រួលក្នុងការសំរេចបាន ប្រធានក្លឹបស្ដេចស Florentino Perez បានចំណាយលុយជាច្រើនរយលាន ច្រើនបំផុតដែលមិនធ្លាប់មានក្នុងប្រវត្ដិសាស្ដ្ររបស់ក្លឹប ដើម្បីនាំយកកីឡាករឆ្នើមមកចូលរួមក្រុម ក្រោមការដឹកនាំរបស់គ្រូបង្វឹក Zinedine Zidane។

កីឡាករចំនូលថ្មី៥រូប Real Madrid មានតំលៃ ៣៥០លានអឺរ៉ូនេះបើតាមស្ថិតិនៅលើវេបសាយ Transfermarkt ដែលក្នុងនោះមានដូចជា៖ Militao (70 លានអឺរ៉ូ), Mendy (30 លានអឺរ៉ូ), Hazard (150 លានអឺរ៉ូ), Rodrygo (40 លានអឺរ៉ូ) and Jovic (60 លានអឺរ៉ូ) ជាមួយនឹងកីឡាកររបស់ក្រុមដែលមានស្រាប់ដូចជា  Vinicius (70 លានអឺរ៉ូ), Varane (70 លានអឺរ៉ូ), Asensio (60 លានអឺរ៉ូ), Kroos (60 លានអឺរ៉ូ) និង Casemiro (60 លានអឺរ៉ូ) ដោយគិតតំលៃសរុបរបស់កីឡាករនៅក្នុងក្រុមប្រមាណ ១២៣០លានអឺរ៉ូ ដែលធ្វើអោយពួកគេជាក្រុមទី២ ដែលមានក្រុមកីឡាករថ្លៃបំផុត។

Manchester City ឈរនៅចំណាត់ថ្នាក់លេខ១ ដោយមានតំលៃកីឡាករនៅក្នុងក្រុមសរុប 1260 លានអឺរ៉ូ ខណៈដែលលេខ៣បានទៅលើ Barcelona(1114 លានអឺរ៉ូ)។ ហើយខាងក្រោមនេះ ជាបញ្ជីក្លឹបកំពូលទាំង១០ដែលមានក្រុមកីឡាករ មានតំលៃថ្លៃបំផុត៖

  • Manchester City 1,260 លានអឺរ៉ូ
  • Real Madrid 1,230 លានអឺរ៉ូ
  • Barcelona 1,114 លានអឺរ៉ូ
  • Liverpool 1,090 លានអឺរ៉ូ
  • Tottenham Hotspur 947 លានអឺរ៉ូ
  • Paris Saint-Germain 947 លានអឺរ៉ូ
  • Atlético Madrid 910 លានអឺរ៉ូ
  • Juventus 871 លានអឺរ៉ូ
  • Chelsea 868 លានអឺរ៉ូ
  • Bayern Munich 757 លានអឺរ៉ូ

ប្រភព៖ AS