វរ​ហើយ ៣ ប្រកួត​បន្ទាប់​មាន​ទាំង​ប៉ះ Chelsea ក្រុម Arsenal ត្រូវ​ព្យួរ​ជើង​ខ្សែ​ប្រយុទ្ធ​ដ៏​សំខាន់​ម្នាក់

ការ​ពិន័យ​កាត​ក្រហម​របស់ Aubameyang នៅ​ប្រកួត​ទល់ Crystala Palace កាល​ពី​ថ្ងៃ​ទី ១១ មករា​ ឆ្នាំ ២០២០ កន្លង​ទៅ ពេល​នេះ​ត្រូវ​បាន​សម្រេច​ចេញ​ជា​លទ្ធផល​មួយ​ហើយ។

Mikel Arteta
Aubameyang

តាម​រយៈ​ការ​លើក​ឡើង​របស់​លោក Mikel Arteta គឺ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ហ្គាបុង​របស់​ខ្លួន​ត្រូវ​អវត្តមាន ៣ ប្រកួត​ឆ្លើយតប​នឹង​ការ​ព្យួរ​ឈ្មោះ​នៃ​ការ​ពិន័យ​កាត​ក្រហម​នា​ប្រកួត​មុន​នោះ។

បែប​នេះ​មាន​ន័យ​ថា​នៅ​ជំនួប​ប៉ះ Sheff Utd, ប៉ះ Chelsea និង​ប៉ះ Burnley ពោល​គឺ​រហូត​ដល់​ជុំ​ទី ២៦ ទើប​មាន​វត្តមាន Aubameyang ត្រលប់​មក​វិញ។

Aubameyang

នេះ​ជា​ផល​ប៉ះពាល់​ដ៏​ខ្លាំង​មួយ ទន្ទឹម​ដែល Arsenal ធ្លាក់​មក​ដល់​លេខ ១០ នៅ​តារា​ Premier League ត្រូវ​ការ ១១ ពិន្ទុ​ឯ​ណោះ​ដើម្បី​រំកិល​តាម​ស្មើ​ពិន្ទុ​ Chelsea នៅ Top 4៕

ប្រភព៖ FoxSportAsia

អានអត្ថបទបន្ទាប់៖ មិនមែន Immobile តែ​កីឡាករ​រូប​នេះ​ទេ​អាច​ស៊ុត​ចូល​ទាំង ៤ ពាន​រង្វាន់​ធំៗ​រដូវ​កាល ២០១៩/២០

ត្បិត Immobile របស់ Lazio ជា Top Scorer កំពូល​នៅ Serie A នា​ពេល​បច្ចុប្បន្ន និង​ធ្លាប់​ជួយ​ឲ្យ​ក្រុម​ឈ្នះ Super Cup របស់​អ៊ីតាលី​ក្រោយ​បំបាក់ Juventus នា​ពេល​កន្លង​ទៅ ប៉ុន្តែ​កំណត់ត្រា​ស៊ុត​បញ្ចូល​ទី​ក្នុង​ ៤ ពាន​រង្វាន់​ធំៗ​មិន​បាន​ធ្លាក់​ទៅ​លើ​ឈ្មោះ​របស់​គេ​ឡើយ។

Paulo Dybala
Immobile

ទាំង​នៅ Serie A, Champions League, Coppa Italia និង Italian Supercup គឺ​មាន​តែ Paulo Dybala ម្នាក់​គត់​ដែល​អាច​បំប៉ោង​សំណាញ់​ទី​គ្រប់​ការ​ប្រកួត​បាន​នា​រដូវ​កាល ២០១៩/២០ នេះ។

Paulo Dybala

កាល​ពី​យប់​មិញ​នៅ Coppa Italia កីឡាករ​អាហ្សង់ទីន​បំប៉ោង​ទី​បាន​ពីរ​គ្រាប់​ម្នាក់​ឯង ពេល​អវត្តមាន Cristiano Ronaldo។ ស្រប​ពេល​នៅ UCL គឺ Dybala ជា​អ្នក​សម្រេច​បាល់​មួយ​គ្រាប់​ឲ្យ Juventus យក​ឈ្នះ At Madrid នៅ​ជើង​ទី ២ ក្នុង​វគ្គ​ចែក​ពូល៕

ប្រភព៖ AF