[វីដេអូ] កាំភ្លើងធំខកខានឱកាស ឡើងទៅ Top 4 សារជាថ្មី ក្រោយត្រូវបានបំបាក់ដោយ Wolves

ក្ដីសង្ឃឹមប្រជែងតំណែង Top 4 នៅ Premier League របស់ Arsenal ត្រូវបានរំខានបន្ទាប់ពីបរាជ័យទល់នឹងក្រុម Wolves ដែលបានបំបាក់ពួកគេក្នុងលទ្ធផល ៣-១ នៅទឹកដី Molineux កាលពីយប់ម៉ិញនេះ។

ក្រុមកាំភ្លើងធំ បន្ដឈរនៅលេខ៥ ក្នុងតារាងលីគកំពូលអង់គ្លេស បន្ទាប់ពីទទួលបរាជ័យ ២ប្រកួតជាប់គ្នា។

ក្រុមដែលដឹកនាំដោយគ្រូបង្វឹក Unai Emery ហក់ទៅកាន់លេខ៤ បន្ទាប់ពីត្រូវក្រុម Wolves នាំមុខបីគ្រាប់ដោយ Ruben Neves (28), Matt Doherty (37) និង Diogo Jota (45+2)នៅក្នុងតង់ទី១។

ទោះយ៉ាងណាក្ដី ខ្សែការពារ Sokratis រកបានមួយគ្រាប់អោយ Arsenal វិញ បន្ទាប់ពីតែតបញ្ចូលទី បាល់ដែលបញ្ជូនពីជ្រុង នៅនាទីទី៨០ ដែលធ្វើអោយក្រុមរបស់លោក Emery ត្រូវបរាជ័យសារជាថ្មី ក្រោយរងបរាជ័យក្នុងដីទល់នឹង Crystal Palace កាលពីប៉ុន្មានថ្ងៃកន្លងទៅ៕