[វីដេអូ] កីឡាករ Ajax រាំចាក់ក្បាច់យ៉ាងសប្បាយ បន្ទាប់ពីទំលាក់ Juventus ចេញពី Champions League

ក្រុមកំពូលតារាងលីគកំពូលហូឡង់ Ajax បានយកឈ្នះ Juventus នៅក្នុងការប្រកួត Champions League វគ្គ៨ក្រុមចុងក្រោយ ដែលសរុបលទ្ធផលទាំងពីរជើង ៣-២ ហើយបន្ដឈានទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

ថ្វីត្បិតតែ ក្រុមដែលដឹកនាំដោយគ្រូបង្វឹក Erik ten Hag បានត្រឹមបញ្ចប់លទ្ធផល ១-១ ទល់នឹង Juventus នៅក្នុងទឹកដីរបស់ខ្លួនក្ដី ប៉ុន្ដែពួកគេធ្វើបានយ៉ាងល្អ សំរាប់ការប្រកួតជើងទី២ នៅកីឡដ្ឋាន Allianz Stadium ដោយបានវាយបកយកឈ្នះ ក្រុមម្ចាស់ផ្ទះសេះបង្កង់ ២-១។

ហើយសំរាប់ជ័យជំនះនេះ បានញ៉ាំងអោយអ្នកគាំទ្រ ក៏ដូចជាកីឡាករ មានក្ដីរីករាយយ៉ាងក្រៃលែង ហើយគណនី Twitter របស់ ទូរទស្សន៍ BT Sport បានចាក់បញ្ហាញពីការបញ្ចេញក្បាច់រាំអបអរ របស់កីឡាករ Ajax ក្រោយទទួលបានជ័យជំនះ ទៅលើក្រុមយក្សអ៊ីតាលី។

គួរបញ្ជាក់ថា Ajax ត្រូវចាំអ៊ុតមើលលទ្ធផល សំរាប់ការប្រកួតរវាង Manchester City និង Tottenham ថាតើក្រុមណាអាចនឹងក្លាយជាគូប្រកួតរបស់ពួកគេនៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ខណៈដែល ក្រុមមាន់ខ្នាយមាស បានយកឈ្នះ ១-០ នៅកីឡដ្ឋានរបស់ពួកគេ ដែលទើបតែសាងសង់រួច៕

Ajax បំបែកកំណត់ត្រាប្រវត្តិសាស្ដ្រមួយ សំរាប់ការប្រកួតពានអឺរ៉ុប ក្រោយបំបាក់ Juve ដល់ក្នុងផ្ទះ

Ajax បំបែកកំណត់ត្រាប្រវត្តិសាស្ដ្រមួយ សំរាប់ការប្រកួតពានអឺរ៉ុប ក្រោយបំបាក់ Juve ដល់ក្នុងផ្ទះ

មតិយោបល់