[វីដេអូ] ក្រុមចចកអង់គ្លេស Wolves យកឈ្នះក្រុមជើងខ្លាំងអ៊ីតាលី Torino ដល់ក្នុងផ្ទះ នៅជើងទី១វគ្គ play-off UEL

Wolves បានឈានមួយជំហានទៅមុខសំរាប់ការមកកាន់វគ្គចែកពូល Europa League បន្ទាប់ពីពួកគេបានយកឈ្នះក្រុមម្ចាស់ផ្ទះ Turino ក្នុងលទ្ធផល ៣-២ នៅក្នុងការប្រកួតជើងទី១វគ្គ play-off កាលពីយប់ម៉ិញ។

ក្រុមមកពីលីគកំពូលអង់គ្លេស ដែលបានបង្ហាញវត្តមានរបស់ខ្លួនលើកដំបូងចាប់តាំងពីឆ្នាំ ១៩៨១ រកគ្រាប់បាល់នាំមុខមុននៅក្នុងការប្រកួត បន្ទាប់ពីកីឡាករ Gleison Bremer ធ្វើអោយបាល់ចូលទីខ្លួនឯង។

កីឡាករឆ្នើម Diogo Jota រកបានគ្រាប់ទី២ ក្រោយលេងបាន៦០នាទី ប៉ុន្ដែ Lorenzo de Silvestri បានជួយក្រុមម្ចាស់ផ្ទះវាយបកបានមួយគ្រាប់វិញនៅ៣នាទីបន្ទាប់។

ទោះយ៉ាងណាក្ដី Raul Jimenez រកគ្រាប់បាល់ទី៣អោយ Wolves មុនពេលដែល Andrea Belotti ស៊ុតបញ្ចូលទីបាល់១ម៉ែត្រអោយ Torino នៅចុងម៉ោង ហើយការប្រកួតជើងទី២ នឹងធ្វើឡើងនៅអង់គ្លេស នៅថ្ងៃព្រហស្បត្តិ៍សប្ដាហ៍ក្រោយ៕