[វីដេអូ] ខឹង Ronaldo តែតបញ្ចូលទីនាំមុខ អ្នកគាំទ្រ Ajax បានគ្រវែងកែវជ័រពេលកីឡាករ Juve អបអរគ្រាប់បាល់

អ្នកគាំទ្រម្នាក់របស់ក្រុម Ajax បានគ្រវែងកែវជ័រ ទៅខ្សែប្រយុទ្ធ Cristiano Ronaldo ដែលបានរត់មកអបអរក្រោយរកគ្រាប់បាល់បើកឆាកក្នុងការប្រកួតអោយក្រុម Juventus នាំមុខ ១-០នៅចុងតង់ទី១។

Ronaldo បានហក់តែតបញ្ចូលទីយ៉ាងល្អក្រោយទើបតែជាពីរបួស បន្ទាប់ពីមានការបញ្ជូនពីមិត្តរួមក្រុម Jaoa Cancelo ហើយវាជាគ្រាប់បាល់ទី ១២៥ របស់កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះនៅ Champions League ផងដែរ។

ក្នុងកំឡុងពេលអបអរគ្រាប់បាល់នោះ មានកែវមួយទៀតត្រូវបានគប់ចូលកន្លែងដែលក្រុមកីឡាករ Juve ឈរអបអរ គ្រាប់បាល់របស់ Ronaldo ហើយបើតាមប្រភពកាសែត The Sun បានអោយដឹងថា កែវនេះត្រូវបានគប់ដោយអ្នកគាំទ្រដែលរត់ចូលទីលាន ហើយត្រូវបានអូសចេញដោយសន្ដិសុខនៅក្បែរនោះ៕

[វីដេអូ] មកមើលការតែតបញ្ចូលទីយ៉ាងល្អ របស់ Ronaldo ទល់នឹង Ajax ក្រោយទើបតែជាពីរបួស

[វីដេអូ] Ajax បានត្រឹមបញ្ចប់ការប្រកួតស្មើគ្នាជាមួយ Juve នៅជើងទី១ វគ្គ១/៤ផ្ដាច់ព្រ័ត្រ UCL