[វីដេអូ] ខ្សែបម្រើអតីតក្លឹបរបស់វឌ្ឍនាកា ស៊ុតបាល់ហ្វ្រីឃីគបញ្ចូលទី ពីពាក់កណ្ដាលតារាង

ខ្សែបម្រើ Herold Goulon បានធ្វើអោយភ្ញាក់ផ្អើលនៅក្នុងការប្រកួតនៅលីគកំពូលម៉ាលេស៊ី ដោយរូបគេរកគ្រាប់បាល់ដោយសារស៊ុយហ្វ្រីឃីគ ពាក់កណ្ដាលតារាងបញ្ចូលទី ជួយអោយក្រុម Pahang FA យកឈ្នះ Perak ដោយលទ្ធផល ៣-១ ក្នុងការប្រកួតជើងទី១ វក្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ FA Cup។

ក្រុមម្ចាស់ផ្ទះ Pahang បាននាំមុខ ២-០ នៅក្នុងតង់ទិ១ នៅកីឡដ្ឋាន Darul Makmur បន្ទាប់ពី Mohamadou Sumareh និង Goulon រកគ្រាប់បាល់បានម្នាក់មួយគ្រាប់។

ទោះយ៉ាងណាក្ដី Perak បានវាយបកមួយគ្រាប់វិញនៅក្នុងតង់ទី២ ប៉ុន្ដែក្រុមម្ចាស់ផ្ទះ ទទួលបានឱកាសរកបានមួយគ្រាប់ទៀតនៅនាទីទី៩២ សំរាប់ម៉ោងបន្ថែម៣នាទី ដោយបាល់ហ្វ្រីឃីគនៅពាក់កណ្ដាលតារាង ដែលស៊ុតបញ្ចូលទីយ៉ាងអស្ចារ្យដោយ Goulon។

ទស្សនាវីដេអូខាងក្រោមនេះ៖