[វីដេអូ] ចាប់បានកីឡាករ Juve ម្នាក់ធ្វើពុតជារបួស អំឡុងពេល At Madrid រកបានគ្រាប់បាល់

ខ្សែការពាររបស់ក្រុម Juventus កីឡាករ Leonardo Bonucci ត្រូវបានគេចាប់ចំណុចបានយ៉ាងច្បាស់លាស់ នៅពេលដែលគេធ្វើពុតជារងរបួស ខណ:ដែលកីឡាករ Jose Gimenez របស់ក្រុម Atletico Madrid បានស៊ុតបាល់បញ្ចូលទី ជួយឲ្យក្រុមរបស់គេនាំមុខដោយលទ្ធផល 1-0  ។

ជាក់ស្តែងអំឡុងពេលដែល Bonucci បានដួលទៅលើដីនៅអំឡុងពេលដែលបាល់នៅមុខទីក្រុម Juve ទឹកមុខរបស់គេហាក់ដូចជាមិនមានការឈឺចាប់អ្វីនោះទេ ប៉ុន្តែក្រោយពីកីឡាករ Gimenez អាចដណ្តើមបាល់នឹងស៊ុតបញ្ចូលទី ភ្លាមនោះខ្សែការពាររូបនេះ បានប្រែទៅជាឈឺចាប់ភ្លាមៗ ដើម្បីធ្វើឲ្យអាជ្ញាកណ្តាលចាប់ពិន័យ ។

 

តែទោះជាយ៉ាងណាអាជ្ញាកណ្តាលមិនបានធ្វើការពិន័យអ្វីឡើយ ដោយផ្តល់គ្រាប់បាល់ឲ្យទៅឲ្យខាងក្រុម Atletico Madrid ទាំងដែលកីឡាករ Giorgio Chiellini ចេញមកតវ៉ាក៏ដោយ ។

ចង់ជ្រាបកាន់តែច្បាស់ទស្សនាវីដេអូខាក្រោម ៖


ប្រភព: Foxsports

 

 

មតិយោបល់