[វីដេអូ] ធារី ចន្ថាប៊ីន ស៊ុតបញ្ចូលទីគ្រាប់បាល់ដំបូងរបស់ខ្លួន សំរាប់ក្លឹប Terengganu

ទោះបីជាក្រុម Terengganu FC បរាជ័យ សំរាប់ការប្រកួតនៅលីគកំពូលម៉ាលេស៊ី ទល់នឹង ក្រុម Perak ដោយលទ្ធផល ៣-១ ក្ដី ប៉ុន្ដែ ខ្សែបម្រើកម្ពុជា ធារី ចន្ថាប៊ីន បានរកគ្រាប់បាល់ដំបូងរបស់ខ្លួន ចាប់តាំងពីផ្លាស់ទៅលេងនៅលីគកំពូលម៉ាលេស៊ី។

អតីតកីឡាកររបស់ក្លឹបភ្នំពេញក្រោនរូបនេះ បានស៊ុតបញ្ចូលទីដោយបាល់ហ្វ្រីឃីគពីស្លាបខាងស្ដាំបានយ៉ាងល្អ នៅចុងម៉ោងអោយ Terngganu ប៉ុន្ដែគូប្រកួតបាននាំមុខ ៣គ្រាប់រួចទៅហើយ។

គួរបញ្ជាក់ថា ចន្ថាប៊ីនជាកីឡាករកម្ពុជា តែមួយគត់ដែលនៅប្រកបអាជីពនៅ Malaysia Super League បន្ទាប់ពីបានចូលរួមជាមួយនឹង Terengganu កាលពីចុងឆ្នាំ ២០១៧៕

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET