[វីដេអូ] តោកំណាចអង់គ្លេសស្គាល់បរាជ័យលើកដំបូង នៅក្នុងវគ្គជម្រុះ Euro 2020 ក្រោមថ្វីជើងក្រុមសាធារណរដ្ឋឆែក

ក្រុមជម្រើសជាតិអង់គ្លេស បានបរាជ័យនៅក្នុងវគ្គជម្រុះ Euro 2020 ជាលើកដំបូង នៅក្នុងរយៈពេល១០ឆ្នាំចុងក្រោយកាលពីយប់ម៉ិញនេះ បន្ទាប់ពីពួកគេចាញ់ក្រុមសាធារណរដ្ឋឆែកដោយលទ្ធផល ២-១។

Declan Rice

ប្រធានក្រុម Harry Kane របស់អង់គ្លេស បានរកគ្រាប់បាល់បើកឆាកនាំមុខក្រុមម្ចាស់ផ្ទះ នៅនាទីទី៥នៃការប្រកួត ប៉ុន្ដែ ត្រូវបានតាមស្មើដោយកីឡាករ Jakub Brabec នៅ៤នាទីបន្ទាប់។

ហើយក្រុមដែលដឹកនាំដោយគ្រូបង្វឹក Gareth Southgate ហាក់មិនបានបង្ហាញទម្រង់លេងល្អនោះទេ កំឡុងការប្រកួតនោះ ហើយអ្វីដែលកាន់តែពិបាកទៀតនោះគឺ ពួកគេបានរបូតគ្រាប់បាល់មួយគ្រាប់ទៀត នៅនាទីទី ៨៥ ដោយកីឡាករ Zdenek Ondrasek របស់ក្រុមសាធារណរដ្ឋឆែក។

Jordan Henderson

ទោះយ៉ាងណាក្ដី ក្រុមតោកំណាចអង់គ្លេសនៅឈរកំពូលតារាងពូល A ដែលមាន១២ពិន្ទុស្មើជាមួយនឹងក្រុមសាធារណរដ្ឋឆែក ប៉ុន្ដែពួកគេនៅសល់មួយប្រកួតទៀតក្នុងដៃ ហើយមានគ្រាប់បាល់ចំនេញច្រើនជាងផងដែរ៕