[វីដេអូ] ទស្សនាការស៊ុតបញ្ចូលទី ពីពាក់កណ្ដាលតារាងរបស់ Wayne Rooney នៅលីគអាមរិក

អតីតប្រធានក្រុមបិសាចក្រហម Wayne Rooney បានបង្កភាពភ្ញាក់ផ្អើលសារជាថ្មី សំរាប់ការប្រកួតនៅលីគកំពូលអាមេរិក MLS ដោយស៊ុតបញ្ចូលទី ពីពាក់កណ្ដាលតារាង។

ហើយវាមិនជាលើកទី១នោះទេ ដែល Rooney ស៊ុតបាល់ពីចំងាយបញ្ចូលទី ដោយរូបគេធ្លាប់ធ្វើបានម្ដងផងដែរ សំរាប់ Manchester United ក្នុងការប្រកួតទល់នឹង West Ham កាលពីរដូវកាល ២០១៣/១៤​ ហើយរូបគេក៏ធ្លាប់រកគ្រាប់បាល់បែបនេះផងដែរ កាលពីរដូវកាល ២០១៧/១៨ សំរាប់ក្រុម Everton។

ហើយនៅថ្ងៃនេះ ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះ ធ្វើបានល្អជាងពីរគ្រាប់មុនទៅទៀត ដោយស៊ុតបញ្ចូលទី មុខខ្សែបន្ទាត់ពាក់កណ្ដាលតារាង ប៉ុន្ដែអ្នកចាំទីមិនអាចរារាំងបាល់ដែលដែលលឿនដូចកាំជ្រួចនេះបានឡើយ៕

ទស្សនាវីដេអូទាំងអស់គ្នា៖