[វីដេអូ] បិសាចក្រហមលត់ ៣គ្រាប់នៅចុងម៉ោងយកឈ្នះ Newcastle

Manchester United រកបាន៣គ្រាប់នៅចុងម៉ោង យកឈ្នះលើ Newcastle ដោយលទ្ធផល 4-1 នៅក្នុងការប្រកួត Premier League។

ក្រុមម្ចាស់ផ្ទះ Newcastle មានឱកាសរកគ្រាប់បាល់នាំមុខនៅពេលការប្រកួតទើបចាប់ផ្ដើមបាន២នាទី ដោយបាល់ចូលទីខ្លួនឯង(own-goal) របស់ខ្សែការពារក្រុមបិសាចក្រហម Luke Shaw ប៉ុន្ដែ ប្រធានក្រុម Harry Maguire រកបានមួយគ្រាប់តាមស្មើវិញ។

ក្រុមរបស់លោក Ole Gunnar Solskjaer មានឱកាសក្នុងការនាំមុខ ប៉ុន្ដែ ខ្សែបម្រើ Bruno Fernandes ស៊ុតប៉េណាល់ទីមិនបានសម្រេច ដោយបាល់ត្រូវសង្គ្រោះបានដោយអ្នកចាំទី Karl Darlow។

ទោះយ៉ាងណាក្ដី ខ្សែបម្រើព័រទុយហ្គាល់ រកគ្រាប់បាល់នាំមុខជូន Man United ៤នាទីមុនការប្រកួតបញ្ចប់ មុនពេលដែល Aaron Wan-Bissaka និង Marcus Rashford រកបានម្នាក់មួយគ្រាប់បន្ថែម៕

អានអត្ថបទបន្ទាប់៖ ​ក្រោយ​ស៊ុត​យក​ឈ្នះ Inter យប់មិញ ខ្ញី​ចាស់ Zlatan ​បាន​បោះ​ពាក្យ​យ៉ាង​ឡូយ

Zlatan Ibrahimovic ​បាន​រក​គ្រាប់​បាល់​ចំនួន ២ គ្រាប់​ជា​ចំណែក​សំខាន់​ជួយ​ឲ្យ AC Milan យក​ឈ្នះ​ក្លឹប Inter Milan លទ្ធផល ២-១។ ៣ ពិន្ទុ​ដ៏​សំខាន់​នេះ បាន​កំពុង​រុញ​ឲ្យ​ក្លឹប AC ឈរ​នៅ​ចំណាត់ថ្នាក់​ទី ១ បណ្តោះ​អាសន្ន​ក្នុង​ក្របខ័ណ្ឌ Serie A។

Zlatan Ibrahimovic
AC Milan

បុរស​វ័យ ៣៩ ឆ្នាំ ដែល​ទើប​តែ​ជា​សះស្បើយ​ពី​ជំងឺ COVID-19 បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ទៅ​ Sky Sport Italia ថា៖ “Milan មិន​បាន​ឈ្នះ​ជំនួប Derby នេះ ៤ ឆ្នាំ​មក​ហើយ ដោយ​ខ្ញុំ​ក៏​គាំង​ជាប់​នៅ​ផ្ទះ​អស់ ២ សប្តាហ៍ បែប​នេះ​ខ្ញុំ​ស្រេកឃ្លាន​ខ្លាំង​ណាស់ ហើយ​នេះ​វា​បាន​បង្ហាញ​មក​ហើយ”។

លោក​បន្ថែម​ថា៖ “គ្មាន​នរណា​អាច​បញ្ឈប់​ខ្ញុំ​បាន​នៅ​ជំនួប Derby ទេ ដោយ​ខ្ញុំ​ក៏​រាង​ខកចិត្ត​នឹង​ការ​សង្រ្គោះ​បាល់​ប៉េណាល់ទី​របស់​ពួក​គេ​ដែរ ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​ក្រុម​របស់​យើង​បាន​ឈ្នះ ហើយ​ខ្ញុំ​ជា​កីឡាករ​វ័យ​ចំណាស់​ជាង​គេ​ក្នុង​ក្រុម ដែល​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់ យ៉ាងណាមិញ​ខ្ញុំ​បាន​ទទួល​អារម្មណ៍​ថា​គ្រប់​គ្នា​ដើរ​តាម​ការ​ដឹកនាំ​របស់​ខ្ញុំ និង​ស្រេក​ឃ្លាន​នូវ​ជ័យជម្នះ​ដូច​គ្នា”។

Zlatan Ibrahimovic

បញ្ជាក់​ថា នៅ​រដូវ​កាល ២០២០/២១ កីឡាករ​ស៊ុយអែត​ហាក់​ធ្វើ​បាន​ល្អ​ខ្លាំង ដោយ​ត្រឹម ៣ ប្រកួត​ដំបូង​ឲ្យ AC លោក​រក​បាន​ដល់​ទៅ ៥ គ្រាប់​ម្នាក់​ឯង​ទៅ​ហើយ៕ ប្រភព៖ AF