[វីដេអូ] មិនសរសើរមិនបាន! ខ្សែបម្រើកូឡុំប៊ីមួយរូប ស៊ុតហ្រ្វីឃីគពីចំងាយដ៏អស្ចារ្យ

ខ្សែបម្រើ Juan Fernando Quintero បានស៊ុតហ្វ្រីឃីគបញ្ចូលទី យ៉ាងអស្ចារ្យ ក្នុងកំឡុងការប្រកួត ដែលក្រុម River Plate បានយកឈ្នះទៅលើ ក្រុមកំពូលតារាងក្នុងលីគ Racing Club។

កីឡាករសញ្ជាតិកូឡុំប៊ីរូបនេះ បានស៊ុតបាល់ពីចំងាយជិត៣០ម៉ែត្រ បញ្ចូលទីពីចំងាយ ដែលធ្វើអោយអ្នកចាំទី Gabriel Arias មិនមានលទ្ធភាពនឹងសង្គ្រោះបាល់ដ៏លឿននេះបាន។

ក្រុម River Plate ទទួលបានជ័យជំនះ ក្នុងការប្រកួតជាមួយលទ្ធផល ២-០ ប៉ុន្ដែពួកគេនៅមានគំលាត ១៤ពិន្ទុពីក្រុមកំពូលតារាង Racing Club នៅលីគកំពូលអាហ្សង់ទីន។

គួររំលឹកថា ខ្សែបម្រើវ័យ២៦ឆ្នាំរូបនេះ ធ្លាប់រកគ្រាប់បាល់ជួយអោយក្រុម River Plate ជ័យជំនះ ក្នុងការប្រកួតទល់នឹង Boca Juniors នៅម៉ោងបន្ថែមក្នុងលទ្ធផល ៣-១ ក្នុងជំនួបពាន Copa Libertadores នៅទឹកដី Santiago Bernabeu៕

 

មតិយោបល់