[វីដេអូ] រកឃើញម្ចាស់គ្រាប់បាល់ ប្រចាំរដូវកាលរបស់ Premier League

ខ្សែប្រយុទ្ធ Andros Townsend របស់ក្រុម Crystal Palace បានឈ្នះពាន គ្រាប់បាល់ប្រចាំរដូវកាលរបស់ Premier League នៅក្នុងការប្រកួតជ័យជំនះ ៣-២ ទល់នឹងក្រុម Manchester City។

ខ្សែប្រយុទ្ធរបស់ក្រុម Crystal Palace, Townsend ស៊ុត volley បញ្ចូលទីក្រៅប្រអប់ យ៉ាងលឿនសំដៅទៅជ្រុងខាងស្ដាំ ធ្វើអោយអ្នកចាំទី Ederson មិនអាចសង្គ្រោះបាល់បាន។

គ្រាប់បាល់របស់ កីឡាករវ័យ២៧ឆ្នាំរូបនេះ បានផ្ដួល Vincent Kompany ក្នុងការប្រកួតប្រកួតទល់នឹង Leicester City, Eden Hazard ដែលអូសបាល់ម្នាក់ឯងស៊ុតបញ្ចូលទីទល់នឹង West Ham និង Aaron Ramsey ដែលបានបញ្ចប់មុនទីយ៉ាងល្អ សំរាប់ Arsenal ក្នុងការប្រកួតទល់នឹងក្រុម Fulham។

បេក្ខភាពគ្រាប់បាល់ដទៃទៀតមានដូចជា Jean Michael Seri និង Andre Schurrle របស់ Fulham, Daniel Sturridge របស់ Liverpool, Heung-Min Son របស់ Tottenham, Fabian Schar របស់ Newcastle និង Anthony Knockaert របស់ក្រុម Brighton។

តោះមកទស្សនាគ្រាប់បាល់ប្រចាំរដូវកាលរបស់ Premier League៖

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET