[វីដេអូ] Ajax បានត្រឹមបញ្ចប់ការប្រកួតស្មើគ្នាជាមួយ Juve នៅជើងទី១ វគ្គ១/៤ផ្ដាច់ព្រ័ត្រ UCL

ក្រុម Ajax មិនអាចដណ្ដើមជ័យជំនះបាន ក្នុងការប្រកួតជើងទី១ វគ្គ៨ក្រុមចុងក្រោយ Champions League ពី Juventus ដោយបញ្ចប់លទ្ធផលត្រឹម ១-១ នៅក្នុងកីឡដ្ឋាន Johan Cruyff Arena បើទោះបីជាពួកគេអាចគ្រប់គ្រងការប្រកួតបានច្រើនជាងក្រុមអ៊ីតាលីក្ដី។

បន្ទាប់ពីបានទំលាក់ក្រុមការពារជើងឯក Real Madrid កាលពីវគ្គ១៦ក្រុមចុងក្រោយ ក្រុមកំពូលតារាងលីគកំពូលហូឡង់ បានបង្ហាញទម្រង់លេងយ៉ាងស្វាហាប់នៅក្នុងការប្រកួត នៅក្នុងតង់ទី១ ទោះបីជាត្រូវរបូតគ្រាប់បាល់នៅចុងតង់ដោយការតែតបញ្ចូលទីរបស់ Cristiano Ronaldo​ ក៏ដោយ។

ប៉ុន្ដែពួកគេបានវាយបកតាមស្មើវិញ នៅ៣០វិនាទីដំបូងក្នុងតង់ទី២​ គឺនៅពេលដែល ខ្សែប្រយុទ្ធ David Neres អាចឆក់បាល់ពីខ្សែការពារ Jaoa Cancelo ហើយអូសទៅតំបន់គ្រោះថ្នាក់ មុនពេលដែលស៊ុតបំប៉ោងសំណាញ់ទីរបស់ Juve។

ការប្រកួតជើងទី២ កាត់សេចក្ដី សំរាប់ក្រុមទាំងពីរ វគ្គ១/៤ផ្ដាច់ព្រ័ត្រ នឹងធ្វើឡើងនៅទឹកដី Allianz Stadium នៅថ្ងៃទៅ ១៧ ខែមេសានេះ៕

មតិយោបល់