[វីដេអូ] Ajax មានសង្ឃឹមខ្ពស់សំរាប់វគ្គផ្ដាច់ព្រ័ត្រ UCL ក្រោយយកឈ្នះ Spurs ដល់ក្នុងផ្ទះ

Ajax បានបង្កើនក្ដីសង្ឃឹមឡើងទៅវគ្គផ្ដាច់ព្រ័ត្រ Champions League បន្ទាប់ពីពួកគេបានយកឈ្នះ Tottenham ដល់ក្នុងផ្ទះជាមួយនឹងលទ្ធផល ១-០ សំរាប់ការប្រកួតជើងទី១ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

បន្ទាប់ពីបានទំលាក់ក្រុមការពារជើងឯកអឺរ៉ុប Real Madrid ហើយនឹងក្រុមយក្សអ៊ីតាលី Juventus ក្រុមហូឡង់ មានសង្ឃឹមច្រើនសំរាប់ការឈានទៅកាន់វគ្គផ្ដាច់ព្រ័ត្រ មុនពេលពួកគេប្រកួតជើងទី២ នៅទីក្រុងអាំស្ទែរដាម។

ខ្សែបម្រើ Van de Beek រកបានគ្រាប់បាល់ជ័យជំនះតែមួយគ្រាប់គត់ នៅនាទីទី១៥នៃការប្រកួត ខណៈដែល ខ្សែប្រយុទ្ធ Fernando Llorente មានឱកាសតែតបញ្ចូលទីផងដែរ ប៉ុន្ដែធ្វើមិនបានសំរេច បន្ទាប់ពីមានការស៊ុតហ្វ្រីឃីគបញ្ជូនដោយ Kieran Trippier។

គួរបញ្ជាក់់ថា ការប្រកួតជើងទី២ និងធ្វើឡើងនៅថ្ងៃពុធសប្ដាហ៍ក្រោយ នៅកីឡដ្ឋាន Johan Cruyff Arena ហើយ Spurs ត្រូវរកគ្រាប់បាល់យ៉ាងតិចពីរគ្រាប់ ដើម្បីមានសង្ឃឹមឡើងទៅវគ្គបន្ទាប់៕

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET