[វីដេអូ] Aubameyang រកគ្រាប់បាល់ជ័យជំនះ អោយកាំភ្លើងធំឈានមកកាន់ Top 4 របស់​ EPL

Arsenal បានត្រលប់មកកាន់លេខ៤ ក្នុងតារាង Premier League ក្រោយពីបានយកឈ្នះ Watford ក្នុងលទ្ធផល ១-០ ខណៈដែលប្រធានក្រុម Troy Deeney ត្រូវបានបណ្ដេញចេញពីការប្រកួតនៅនាទីទី ១១។

Pierre-Emerick Aubameyang រកគ្រាប់បាល់បើកឆាកអោយក្រុមកាំភ្លើងធំ នៅ១០នាទីដំបូងនៃការប្រកួត បន្ទាប់ពី អ្នកចាំទី Ben Foster ព្យាយាមទាត់បាល់អោយមិត្តរួមក្រុម ប៉ុន្ដែ ត្រូវផ្លាតចូលទីតែម្ដង។

ហើយបន្ដិចក្រោយមក Deeney ត្រូវបានបណ្ដេញចេញពីការប្រកួតដោយអាជ្ញាកណ្ដាល Craig Pawson ក្រោយប៉ះទង្គិចជាមួយនឹង Lucas Torreira ហើយទោះបីជា Watford មានឱកាសសំរុកច្រើនក្ដី ប៉ុន្ដែ មិនអាចទំលុះសំណាញ់ទីក្រុមកាំភ្លើងធំបានឡើយ។

សំរាប់បីពិន្ទុដ៏សំខាន់នេះ បានរុញច្រានអោយ Arsenal ឈានមកកាន់តំណែងលេខ៤ ដោយឈ្នះគ្រាប់បាល់ចំណេញជាមួយនឹង Chelsea ដែលមានពិន្ទុស្មើគ្នា ហើយក្រុមដែលដឹកនាំដោយលោក Unai Emery ថែមទាំងមាន១ប្រកួតក្នុងដៃផងដែរ៕

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

មតិយោបល់