[វីដេអូ] Chiangrai United ហាលអាវត្រឹមវគ្គចែកពូល AFC Champions League ទោះស្មើក្រុមជើងខ្លាំងអូស្ដ្រាលី

ក្រុមការពារជើងឯកលីគកំពូលថៃ Chiangrai United បានធ្លាក់ចេញពីការប្រកួត AFC Champions League ត្រឹមវគ្គចែកពូល បើទោះបីជាពួកគេអាចមានឱកាសតាមស្មើ Melbourne Victory ដោយលទ្ធផល ២-២ ក្នុងការប្រកួតកាលពីយប់ថ្ងៃចន្ទនេះក្ដី។

Melbourne Victory ទទួលបានបាល់ប៉េណាល់ទីនៅ៨នាទីដំបូងនៃការប្រកួត ដែលស៊ុតបានយ៉ាងល្អដោយ Jake Brimmer បន្ទាប់ពីកីឡាកររូបនេះ ត្រូវបានអ្នកចាំទី Apirak Worawong បង្កកំហុសនៅតំបន់គ្រោះថ្នាក់។

ក្រុមអូស្ដ្រាលីបន្ដរកបានមួយគ្រាប់ទៀតនាំមុខ នៅនាទីទី២៧ ដែលរកបានដោយ Ben Folami ប៉ុន្ដែត្រូវបានក្រុមថៃវាយបកមួយគ្រាប់វិញ ដោយខ្សែបម្រើលេខ១០ Siwakorn Tiatrakul ក្រោយចាប់ផ្ដើមតង់ទី២ បាន២នាទី។

ហើយក្រុម Chiangrai បន្ដគ្រប់គ្រងការប្រកួតនៅក្នុងតង់ទី២ ហើយពួកគេបានបើកការវាយសម្រុក និងរកគ្រាប់បាល់តាមស្មើដោយ ខ្សែបម្រើ Gionata Verzura។

សម្រាប់លទ្ធផលនេះ បានបង្ហាញថា Chiangrai ត្រូវធ្លាក់ចេញពីការប្រកួត ខណៈ Melbourne Victory ត្រូវការជ័យជម្នះជាចាំបាច់ ក្នុងការប្រកួតទល់នឹង Soeul FC ដើម្បីអាចមានឱកាស ទទួលបានកៅអីមួយដែលនៅសល់នៅវគ្គ១៦ក្រុមចុងក្រោយ៕

អានអត្ថបទបន្ទាប់៖ អ្នកចាំទីម្នាក់នៅ PL អះអាងថាខ្លួនជាអ្នកស៊ុតប៉េណាល់ទីល្អបំផុតប្រចាំក្រុម

អ្នកចាំទី Ederson របស់ Manchester City បាននិយាយទាំងមានទំនុកចិត្តថា រូបគេជាអ្នកស៊ុតប៉េណាល់ទីល្អបំផុត នៅក្នុងចំណោមកីឡាករក្នុងក្រុម។

ក្រុមមេឃខៀវ មិនទាន់មានលំនឹងចំពោះអ្នកស៊ុតបាល់១១ម៉ែត្រនៅក្នុងក្រុមនៅឡើយទេ ដោយកីឡាករ Gabriel Jesus, Raheem Sterling, Sergio Aguero, Ilkay Gundogan និង Kevin De Bruyne សុទ្ធតែស៊ុតប៉េណាល់ទីមិនបានល្អ ចាប់តាំងពីរដូវកាលមុន។

ហើយ De Bruyne ជាកីឡាករចុងក្រោយ ដែលធ្វើឱ្យខកខានការរកបាន៣ពិន្ទុ ពីការប្រកួតដែលបញ្ចប់ក្នុងលទ្ធផល ១-១ ទល់នឹងLiverpool នៅពេលដែលរូបគេ ស៊ុតបាល់ប៉េណាល់ទីមិនបានសម្រេច កាលពីខែមុន។

Edison ដែលបច្ចុប្បន្នត្រូវបានចាត់ទុកថា ជាកំពូលអ្នកចាំទីមួយរូប បានអះអាងថារូបគេមានសមត្ថភាពខ្ពស់ក្នុងការរ៉ាប់រងតួនាទី ជាអ្នកស៊ុតបាល់១១ម៉ែត្របានល្អបំផុតនៅក្នុងក្រុម។

អ្នកចាំទីប្រេស៊ីលរូបនេះបាននិយាយថា៖ “ខ្ញុំមិនបានហ្វឹកហាត់ហ្រ្វីឃីគច្រើនទេ។ ខ្ញុំបានហ្វឹកហាត់ស៊ុតប៉េណាល់ទី ហើយនៅពេលដែល ខ្ញុំនៅលេងឱក្លិប Ribeirao ខ្ញុំស៊ុតហ្វ្រីឃីគខ្លះៗ ប៉ុន្ដែវាគ្រាន់ជាអតីតកាលប៉ុណ្ណោះ”។

“នោះគ្រាន់ជាអតីតកាល ហើយយើងមានអ្នកដែលស៊ុតហ្វ្រីឃីគយ៉ាងល្អ។ ការស៊ុតប៉េណាល់ទី ខ្ញុំគឺជាអ្នកស៊ុតប៉េណាល់ទីល្អបំផុត ប៉ុន្ដែខ្ញុំមិនត្រូវបានជ្រើសរើសឱ្យស៊ុតវានោះទេ”៕

ប្រភព៖ talkSPORT