[វីដេអូ] De Ligt តែតមួយក្បាល ជួយអោយ Ajax ទំលាក់ Juventus ឡើងទៅវគ្គ ១/២ផ្ដាច់ព្រ័ត្រ UCL

Ajax បានឈានជើងចូលទៅកាន់វគ្គ ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions League ក្រោយពីបានវាយបកយកឈ្នះ Juventus ក្នុងលទ្ធផល ២-១ នៅទឹកដី Allianz Stadium ដែលសរុបលទ្ធផលទាំងពីរជើង ៣-២។

តារាឆ្នើម Cristiano Ronaldo របស់ក្រុមសេះបង្កង់ តែតបញ្ចូលទីគ្រាប់បាល់ទី ១២៦ របស់ខ្លួន សំរាប់ការប្រកួត UCL នៅនាទីទី ២៨ មុនពេលដែល ខ្សែបម្រើ Donny van de Beek រកបានមួយគ្រាប់តាមស្មើ អោយក្រុមភ្ញៀវនៅ ៦នាទីបន្ទាប់។

ហើយ Juventus បានប្ដូរខ្សែប្រយុទ្ធ Paulo Dybala ចេញ ជំនួសវិញដោយកីឡាករវ័យក្មេង Moise Kean ប៉ុន្ដែ មិនអាចធ្វើអ្វីក្រុមហូឡង់បាន ហើយខ្សែការពារ  Matthijs de Ligt បានតែតគ្រាប់បាល់ជ័យជំនះអោយ Ajax បន្ទាប់ពី ទទួលបានការបញ្ជូនពីបាល់ជ្រុងរបស់ Lasse Schone៕