[វីដេអូ] Lucas Moura ស៊ុតហេតទ្រីគ ជួយមាន់ខ្នាយមាស ទំលាក់ Ajax ឡើងទៅវគ្គផ្ដាច់ព្រ័ត្រ UCL

Tottenham នឹងឡើងទៅជួបជាមួយ Liverpool នៅវគ្គផ្ដាច់ព្រ័ត្រ Champions League បន្ទាប់ពី ខ្សែប្រយុទ្ធ Lucas Moura រកបានហេតទ្រីគនៅតង់ទី២ ជួយក្រុមរបស់ខ្លួន យកឈ្នះ Ajax ដោយបាល់ចំនេញក្រៅដី។

បន្ទាប់ពីបរាជ័យនៅក្នុងជំនួបជើងទី១ ដោយលទ្ធផល ១-០ នៅទឹកដីរបស់ខ្លួន ក្រុមមាន់ខ្នាយមាស កាន់តែរងសំពាធធ្ងន់ធ្ងរ ក្រោយបញ្ចប់តង់ទី១ សំរាប់ការប្រកួតជើងទី២ ដោយខ្សែការពារ Matthijs de Ligt និង ខ្សែបម្រើ  Hakim Ziyech រកបានម្នាក់មួយគ្រាប់អោយក្រុមម្ចាស់ផ្ទះ Ajax។

ប៉ុន្ដែ ខ្សែប្រយុទ្ធ Lucas Moura រកបានពីរគ្រាប់ចន្លោះពេល៤នាទី កំឡុងការប្រកួតនៅតង់ទី២ មុនពេលដែលខ្សែប្រយុទ្ធប្រេស៊ីលរូបនេះ​ រកគ្រាប់បាល់ហេតទ្រីគជ័យជំនះ អោយក្រុមដែលដឹកនាំដោយលោក Mauricio Pochettino ឈានទៅកាន់វគ្គផ្ដាច់ព្រ័ត្រជាលើកដំបូងប្រចាំប្រវត្ដិសាស្ដ្ររបស់ក្លឹប៕

មតិយោបល់