[វីដេអូ] Man United បរាជ័យទក់សាច់ទល់នឹង Everton កាន់តែពិបាកប្រជែង Top 4

Everton បានបំបាក់ក្រុម Manchester United ក្នុងលទ្ធផល ៤-០ នៅទឹកដី Goodison Park កាលពីយប់ថ្ងៃអាទិត្យកន្លងទៅ ហើយវាបរាជ័យលើកទី៦ ក្នុងចំនោម៨ប្រកួតចុងក្រោយ។

ខ្សែប្រយុទ្ធប្រេស៊ីល Richarlison រកគ្រាប់បាល់បើកឆាកអោយ ក្រុមម្ចាស់ផ្ទះស្កគ្រាប់ នាំមុខនៅនាទីទី ១២ នៃការប្រកួត ហើយ Gylfi Sigurdsson រកបានគ្រាប់បាល់ទី២ នៅកំឡុងតង់ទី១ផងដែរ។

អតីតខ្សែការពារក្រុមអ្នកមានបុណ្យ Lucas Digne រកគ្រាប់បាល់ទី៣អោយ Everton នៅក្នុងតង់ទី២ ហើយ Theo Walcott ដែលបានប្ដូរចូលបានរកគ្រាប់បាល់ទី៤ ធានាជ័យជំនះ ហើយឈានមកកាន់តំណែងលេខ៧ ក្នុងតារាងលីគកំពូលអង់គ្លេស។

វាជាបរាជ័យដ៏អាម៉ាសមួយរបស់ United បន្ទាប់ពីពួកគេចាញ់ក្រុម Barcelona នៅក្នុងការប្រកួត Champions League ដោយលទ្ធផល ៣-០ ហើយការប្រកួតកាលពីយប់ម៉ិញ ក្រុមដែលដឹកនាំដោយគ្រូបង្វឹក Ole Gunnar Solskjaer មិនមានឱកាសស៊ុតចំគោលដៅឡើយ សំរាប់ ៨៥នាទីដំបូងនៃការប្រកួត៕

កម្រងរូបភាព កំឡុងពេលប្រកួត

កម្រងរូបភាព កំឡុងពេលប្រកួត

កម្រងរូបភាព កំឡុងពេលប្រកួត

កម្រងរូបភាព កំឡុងពេលប្រកួត

កម្រងរូបភាព កំឡុងពេលប្រកួត

កម្រងរូបភាព កំឡុងពេលប្រកួត

កម្រងរូបភាព កំឡុងពេលប្រកួត